កម្សន្ត៖ ជាក់ស្ដែង បន្ទាប់ពីបាន រកឃើញម្ចាស់មកុដ បវរកញ្ញចក្រវាលកម្ពុជា ឆ្នាំ ២០២១ រួចហើយ គឺ កញ្ញា ងិន ម៉ារ៉ាឌី ពិតជាបានធ្វើឲ្យហ្វេនៗ និងមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ ទៅលើសមត្ថភាព ក៏ដូចជារូបសម្រស់ដ៏ស្រស់ស្អាតធម្មជាតិរបស់ នាងផងដែរ។ 

ដោយឡែក ថ្មីៗនេះវិញ យោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមមួយ ស្រាប់តែមានអត្ថបទ ដែលមានការលើកឡើង អំពីការប្រៀបធៀបគ្នា ទៅលើរូបសម្រស់របស់ បវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី និង បវរកញ្ញាចក្រវាលវៀតណាម Kim Duyen ជាមួយនឹងភាពស្រស់ស្អាតទាក់ទាញមិនចាញ់គ្នា ទាំងរូបរាង និងមុខមាត់ ដែលត្រូវបានរំពឹងទុកថា ជាគូប្រកួតប្រជែងដ៏ស្វិតស្វាញ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលសំខាន់ជាងនេះ នោះគឺ នៅក្នុងការប្រៀបធៀបមួយនេះ កញ្ញា ងិន ម៉ារ៉ាឌី បែរជាត្រូវបានអ្នកលេងបណ្ដាញសង្គមវៀតណាម បានរកឃើញពីភាពស្រដៀងគ្នា របស់អ្នកទាំងពីរ ទៅលើស្ទាយ៍ថតរូបមួយចំនួន មានទាំងការអង្គុយ និងលេងស្ទាយ៍ម៉ូតសក់ ទៀតផង ព្រមទាំងមានការលើកឡើងថា តើនេះគឺជាភាពចៃដន្យឬយ៉ាងណា៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

ងិន ម៉ារ៉ាឌី
ងិន ម៉ារ៉ាឌី
ងិន ម៉ារ៉ាឌី
ងិន ម៉ារ៉ាឌី
Kim Duyen 
Kim Duyen 
រូបភាព បង្ហាញពីភាពស្រដៀងគ្នា រវាង បវរកញ្ញាចក្រវាឡកម្ពុជា និង បវរកញ្ញា វៀតណាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]