ចិន៖ នេះបើយោងតាម Chinanews បានរាយការណ៍មកថា រឿងភាគចិននាពេលបច្ចុប្បន្ន ត្រូវបានអ្នកទស្សនាមានការវាយតម្លៃ ទាបខ្លាំងទៅលើគុណភាព នៃការកាត់តពណ៌ មើលទៅលែងដូចធម្មជាតិ ដែលធ្វើរឿងទាំងមូលលែងមានសភាពរបស់ពិតដូចជា មនុស្ស និងវត្ថុជាដើម។

ជាការឆ្លើយតប ​អវិជ្ជមាន​ពី​ទស្សនិកជន ត្រូវបានគេរិះគន់ ព្រោះត្រូវបានគេមើលឃើញថា រូបភាពដែលផលិតចេញមក គ្មានពណ៌ ជាសាច់មនុស្សសូម្បីតែបន្តិច ត្រូវបានគេកាត់តឡើងសរលោងតែម្តង មិនត្រឹមតែប៉ុណ្ណោះ មិនថារូបផ្ទាំងខាងក្រោយ ស្លឹកឈើ សំណង់ សំណាក់ត្រូវបានគេកែសម្រួលមើលទៅ គ្មានចូលភ្នែកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម Sina ទស្សនិកជនជាច្រើនបានដាក់ញត្តិទៅអគ្គនាយកដ្ឋានផ្សព្វផ្សាយរបស់ប្រទេសចិន លើបញ្ហាមួយនេះ នៃការកាត់ត ធ្វើឱ្យតួសម្តែង និងឈុតឆាកបាត់បង់សម្រស់ធម្មជាតិ ដែលពួកគេ ធ្វើពហិការយ៉ាងខ្លាំងចំពោះសោភ័ណភាព ដោយផលិតករ ប្រើប្រាស់កម្មវិធីជំនួយ ឬការសម្រួលច្រើនពេក ទៅលើឧស្សាហកម្មកម្សាន្តសម្តែងចិនមួយនេះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

ឈុតក្នុងរឿងនាបច្ចុប្បន្ន
ឈុតក្នុងរឿងនាបច្ចុប្បន្ន
ឈុតក្នុងរឿងនាបច្ចុប្បន្ន
ឈុតក្នុងរឿងចិន ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]