ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ក្រសួងទេសចរណ៍ ជូនដំណឹងថាខាងក្រសួងបានធ្វើការប្រកាសជ្រើសរើសយុវជន និងសិស្សានុសិស្សចំនួន ១២៥នាក់ ដែលពុំមានលទ្ធភាពបន្តការសិក្សា ឱ្យចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត។
ដោយឡែក ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានធ្វើកិច្ចសហការជាមួយ សាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) ស្ដីពីការជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនចំនួន ១២៥នាក់ ទៅលើមុខជំនាញ៣ផ្សេងគ្នា ដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) សម្រាប់ឆ្នាំសិក្សា ២០២១ ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីលើនេះ គ្រប់មុខជំនាញខាងលើ នឹងមានការបង្រៀនបន្ថែមនូវភាសាអង់គ្លេស ចិន និងកុំព្យូទ័ររយៈពេល ១ឆ្នាំ។
អាស្រ័យហេតុនេះ ចំពោះ យុវជន និងសិស្សានុសិស្សដែលមានចំណាប់សម្រាប់ព័ត៌មានបន្ថែមសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍អាចទាក់ទងទៅកាន់នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍រៀងរាល់ម៉ោងធ្វើការ តាមទូរសព្ទលេខ ០៩៣ ៧៩២ ៧៥០ និង០៧៨ ៨៩៩ ៩១៩ ឬ សាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) ០១៥ ៤៧១ ១៧៣ និង០៦១ ៤៧១ ១៧៣៕
សូមចូលអានសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]