ភ្នំពេញ៖ ថ្ងៃទី13 ខែវិច្ឆិកាឆ្នាំ2021 ក្រុមហ៊ុនភើណូដរីខាដ(ខេមបូដ) បាននាំយកស្រាថ្មីមកកាន់ទីផ្សារកម្ពុជានោះគឺស្រា Lillet ដែលក្នុងនោះដែរ ស្រា Lillet មានពីរប្រភេទគឺLillet blanc ជាស្រាពណ៌សមានរសជាតិផ្លែក្រូចរួមជាមួយរុក្ខជាតិគីនីនស្រាលៗនិង Lillet Rose មានរសជាតិស្រដៀងនឹងប្រភេទLillet blanc ដែរតែវាមានផ្លែឈើពណ៌ក្រហម និងពណ៌ក្រហមលាយចូលបន្តិចដែលធ្វើឲ្យវាមានរសជាតិស្រស់ស្រាយនិងមានរសជាតិផ្លែឈើស្រាលៗគួរឲ្យចង់ទទួលទាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសម្ពោធស្រានេះបានធ្វើឡើងនៅសណ្ឋាគារRaffles Hotel Le Royal Phnom Penh ដែលតុបតែងដោយផ្កាចំរុះស្រស់ស្អាតរំលេចពណ៌ដ៏ឆើតឆាយហើយថែមទាំងមានក្រុមតន្រ្ដីសម្រាប់កំដរបរិយាកាសសម្រាប់ភ្ញៀវកត្តិយសចូលរួមពិសាជាមួយស្រាLillet របស់យើងទៀតផង។
ស្រាLillet ត្រូវបានបង្កើតឡើងនៅឆ្នាំ1872 នៅភូមិតូចមួយឈ្មោះថាPodensac ក្នុងប្រទេសបារាំងហើយត្រូវបានចែកចាយដោយក្រុមហ៊ុនភើណូដរីខាដ។បច្ចុប្បន្នមានវត្តមាននៅលើទីផ្សារដល់ទៅ50 ប្រទេស។
ក្នុងពិធីសម្ពោធនេះផងដែរភ្ញៀវរបស់ពួកយើងបានភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស្រាLillet cocktailដ៏ពិសេសរបស់យើងដោយផ្ទាល់! សម្រាប់អាថ៌កំបាំងនៃការលាយវិញគឺមានភាពងាយស្រួលដោយគ្រាន់តែដាក់ទឹកកកចូលកែវស្រាLilletចំនួន១ភាគ និងទឹកTonicចំនួន២ភាគរួចបន្ថែមគ្រឿងលម្អgarnishជាការស្រេច។
នៅរៀងរាល់ចុងសប្ដាហ៍លោកអ្នកអាចទទួលបានកម្មវិធីពិសេសនៅសណ្ឋាគារRafflesLe Royal Phnom Penh ផ្ទាល់ក៏ដូចជាមានលក់នៅតាមផ្សារទំនើបនិងតំណាងចែកចាយរបស់ក្រុមហ៊ុនភេីណូដរីខាដ(ខេមបូដ)ទូទាំងព្រះរាជាណាចក្រកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]