ចិន៖ ចាប់តាំងពីជាប់គុក អស់រយៈពេលជិត ៣ ខែ ពីបទសង្ស័យរំលោភ តារាចម្រៀងប្រុស លោក Wu Yifan បានធ្វើឱ្យទស្សនិកជនជាច្រើនពិតជាមានការសោកស្ដាយ និងនឹកស្មានមិនដល់​ ហើយព័ត៌មានទាំងអស់ ដែលទាក់ទងនឹងតារាប្រុសរូបនេះ ក៏ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ដោយប្រព័ន្ធផ្សព្វផ្សាយរៀងរាល់វិនាទី។

ដោយឡែក នៅល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា កន្លងទៅនេះ គេហទំព័រ Sina ស្រាប់តែបានរាយការណ៍ពីព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ អំពីទង្វើរបស់ លោក Wu Yifan ខណៈពេលកំពុងជាប់ពន្ធនាគារ។ ដោយតារាប្រុសរូបនេះ បានធ្វើការដកពាក្យបណ្ដឹងរបស់ខ្លួន ប្រឆាំងនឹងជនជាប់ចោទពីរនាក់ អំពីជម្លោះ ទំនួលខុសត្រូវផ្លូវច្បាប់ នៅលើអ៊ីនធឺណិត។ ហើយបន្ទាប់​ពី ​ដំណើរ​ការនៃការ​ពិនិត្យ​ឡើង​វិញ ខាងតុលាការ​ បាន​អនុញ្ញាត​ឱ្យតារាប្រុសរូបនេះ ដក​ពាក្យ​បណ្តឹង​វិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រប់គ្នាពិតជាមិនដឹងពីមូលហេតុពិតប្រាកដ ដែលតារាចម្រៀងប្រុសរូបនេះ បានសម្រេចចិត្តបែបនេះ អំឡុងពេលជាប់គុកនោះទេ តែទោះជាយ៉ាងណា រឿងមួយនេះ បែរជាបានក្លាយជា ប្រធានបទដ៏ក្តៅនៅលើ Weibo និងមានអ្នកតាមដានជាច្រើន ចង់ដឹងពីរឿងរ៉ាវរបស់លោក ក៏ដូចជា រង់ចាំមើលពីការសម្រេចរបស់អាជ្ញាធរ ទៅលើរឿងអាស្រូវរបស់លោក ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]