ភ្នំពេញ ៖ ពិតណាស់ ក្រោយចាប់ដៃកសាងគ្រួសារនឹងគ្នាមក រហូតមកដល់ពេលនេះ តារាសម្ដែង កុល ដាវី និងតារាចម្រៀង សុខ រក្សា អាចចាត់ទុក ជាគ្រួសារមួយដ៏គំរូមួយក្នុងរង្វង់សិល្បៈ ដែលមហាជនមានការពេញចិត្តលើពួកគេជាច្រើន ព្រោះរាល់សកម្មភាពរបស់ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញពីភាពផ្អែមល្ហែមដាក់គ្នា ស្ទើរគ្រប់ពេលតែម្តង។  

យ៉ាងណាមិញ ក្រោយពេល ជួបរឿងអកុសលបាត់បង់កូនទី១ហើយនោះ មហាជនក្រៀមក្រំនិងសោកស្តាយជំនួយរូបនាង ជាខ្លាំង ដោយកាលពី១ឆ្នាំមុន ដែលជារឿងអកុសល កូនដំបូងរបស់នាង មិនអាចទុំជាប់នឹងផ្ទៃរូបនាង ដល់ថ្ងៃសម្រាលបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក៏មិនថ្វី ដោយបច្ចុប្បន្ន តារាស្រីរូបនេះ និងស្វាមី ក៏សម្រេចដូចក្តីបំណងដោយ ទទួលសមាជិកថ្មី ជាកូនទី២របស់ខ្លួនជិតនឹងគ្រប់ខែពេលខាងមុខឆាប់ៗនេះទៅហើយ។ ទន្ទឹមនឹង ពពោះជិតគ្រប់ខែនេះដែរ កុល ដាវី ក៏បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសម្រស់ខណៈពេលពពោះរបស់នាង ដែលប្រែជាមានស្បែកភ្លឺរលោងតុបតែងខ្លួនបែបឃ្យូតៗ ទឹកមុខ ស្រស់ថ្លា ក្រមុំសុំខ្មាស់ ហើយនៅមានទម្រង់មុខពងក្រពើ ដែលមើលទៅ ពិតជាទាក់ទាញខ្លាំងណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

កុល ដាវី​ និងស្វាមី
កុល ដាវី
កុល ដាវី
កុល ដាវី កំពុងពពោះ
កុល ដាវី កំពុងពពោះ
កុល ដាវី កំពុងពពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]