ជប៉ុន៖ អតីតព្រះនាងនៃរាជវង្សជប៉ុន ព្រះនាង Mako និងស្វាមី បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ នៅថ្ងៃទីអាទិត្យ ទី១៤ នេះ ដោយបានរំលងនូវប្រពៃណីរបស់រាជវង្សជប៉ុន។
សូមរំលឹកផងដែរថា ព្រះនាង Mako និងស្វាមី បានរៀបការខែពីមុន នៅក្នុងទីក្រុងតូក្យូ ក្នុងលក្ខណៈសាមញ្ញៗ ក្រោយពីមានភាពចម្រោងចម្រាស់ទាំងនៅក្នុងខ្សែរាជវង្ស និងបណ្តាប្រជាជនជប៉ុន ដែលបណ្តាលឱ្យនាងមានភាពសោកសៅ និងក្តីឈឺចាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិកនេះ ត្រូវបានលឺតៗគ្នាជាពាក្យចចាមអារ៉ាមយូរមកហើយ។ គួររំលឹកផងដែរថា នៅទីបំផុត អមទៅដោយប៉ូលីស និងមន្ត្រីអាកាសយានដ្ឋាន និងអ្នកកាសែតជាង១០០នាក់ គូរស្វាមីដែលមានវ័យ៣០ឆ្នាំ ស្រករគ្នានេះ បានជិះយន្តហោះនៅលើជើងហោះហើរពាណិជ្ជកម្ម នៅថ្ងៃអាទិត្យនេះ ពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង ញូយ៉ក ជាទីកន្លែងដែលស្វាមីរបស់ព្រះនាង Kei Komuro សិក្សាច្បាប់ និងសព្វថ្ងៃនេះ ធ្វើការ។
គួររំលឹកថា ព្រះនាង Mako បានបាត់បង់នូវគោរមងារជារាជវង្ស ក្រោយពីព្រះនាងរៀបអភិសេកជាមួយរាស្ត្រសាមញ្ញ នេះបើតាមច្បាប់រាជវង្សរបស់ជប៉ុន។
ក្រោយពីរៀបការរួច ព្រះនាង Mako ធ្លាប់មានប្រសាសន៍ថា៖ ខ្ញុំតែងមានអារម្មណ៍ភ័យខ្លាច សោកសៅ និងឈឺចាប់ ពេលណាដែលមានព័ត៍មានចចាមអារ៉ាមលេចលឺដោយគ្មានមូលដ្ឋានច្បាស់លាស់។
ទន្ទឹមនឹងនោះ ស្វាមីរបស់ព្រះនាង លោក Kei ក៏បានមានប្រសាសន៍ថា លោកមានអារម្មណ៍កើតទុក្ខ នៅពេល Mako ជួបបញ្ហាផ្លូវចិត្ត និងផ្លូវកាយ ដោយលោក បានប្រកាសថា៖ ខ្ញុំស្រលាញ់ព្រះនាង Mako។ យើងមានជីវិតតែមួយនោះទេ ហើយខ្ញុំចង់ប្រើប្រាស់ជីវិតមួយនេះ ជាមួយមនុស្សដែលយើងស្រលាញ់៕
ប្រភព៖ Strait times
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]