រាជធានីភ្នំពេញ ៖ ដូចដែរមហាជនខ្មែរបាន ដឹងរួចមកហើយថា ចាប់តាំងពីរៀបការជាមួយនឹង ស្វាមីជាអនិកជនរួច តារាសម្តែងល្បីឈ្មោះ សារ៉ាយ សក្ខណា បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ឆ្ងាយពីទឹកដីកំណើត ដោយសព្វថ្ងៃនេះ រូបនាងនិងស្វាមី ទទួលបានចំណងដៃកូនប្រុសស្រី២នាក់ រួចហើយ។
ជាមួយគ្នានេះ តារាសម្តែងស្រីរូបនេះ និងតារាសម្តែង នី មុនីនាថ ត្រូវហ្វេនៗដឹងច្បាស់ថា ជាមិត្តសម្លាញ់នឹងគ្នា ដែលអ្នកទាំងពីរ តែងបង្ហាញភាពស្និទស្នាលជាមួយគ្នា ស្ទើរដូចបងប្អូន ជាញឹកញយលើបណ្តាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ មិត្តជិតស្និទតារាសម្តែងស្រីរូបនេះ បានបង្ហើបថា តារាសម្តែងស្រី សារ៉ាយ សក្ខណា បានមកដល់ទឹកដីកម្ពុជារួចហើយ ប៉ុន្តែ ឥលូវនេះ រូបនាងកំពុងតែ ជាប់ធ្វើចត្តាឡីស័ក ដែលដំណឹងនេះ ធ្វើឲ្យ អ្នកគាំទ្រតារាសម្តែងរូបនេះ ភ្ញាក់ផ្អើលខ្លាំងណាស់ គ្រាន់តែស្ងាត់កូវីដ ប្រទេសបើកដំណើរការភ្លាម តារាស្រីរូបនេះ ក៏សម្រេចចិត្តមកលេងភ្លែត តែម្តង។
ដោយក្នុងនោះ តារាស្រី នី មុនីនាថ បានរៀបរាប់បញ្ជាក់ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]