ចិន៖ តារាសម្តែងចិន និងជាអតីតសមាជិកក្រុម EXO Luhan ត្រូវបានគេរាយការណ៍ថានឹងរៀបការនៅឆ្នាំ ២០២២ ឆ្នាំក្រោយនេះ យោងតាមសារព័ត៌មានក្នុងស្រុក ចិនជាច្រើន បានចុះផ្សាយ មុននេះបន្តិច។

យោងតាមប្រភពពីទីក្រុងប៉េកាំង និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េដូចជា TopStarNews កាលពីថ្ងៃទី ១២ ខែវិច្ឆិកា តារាប្រុសរូបនេះ និងរៀបការជាមួយនឹងមិត្តស្រី តារាចម្រៀងស្រី Guan Xiaotong ដែលបានទាក់ទងគ្នាអស់រយៈពេល ៤ ឆ្នាំកាលពីឆ្នាំ ២០១៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាមិនមានការបញ្ជាក់ពីភាគីទាំងសងខាងក៏ដោយ ប៉ុន្តែអ្នកក្នុងវិស័យឧស្សាហកម្មបានទម្លាយថា តារាល្បីទាំងពីរបានសម្រេចចិត្ត បញ្ជាក់ពីកាលបរិច្ឆេទ ថ្ងៃរៀបការរបស់ពួកគេ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

តួយ៉ាង កាលបរិច្ឆេទត្រូវបានរាយការណ៍ថាបានសម្រេចចិត្តដោយគ្រួសារ Luhan និងបានជូនដំណឹងទៅគ្រួសាររបស់ Guan Xiaotong ។ មានការលើកឡើងថា គ្រួសារតារាស្រីរូបនេះ មិនបានផ្ដល់យោបល់អ្វីពិសេសលើអាពាហ៍ពិពាហ៍របស់កូនស្រី ដូចការព្រមព្រៀងគ្នានៅឡើយទេ។

គួររំលឹកផងដែរថា Luhan និង Guan Xiaotong បានណាត់ជួបគ្នាជាសាធារណៈតាំងពីឆ្នាំ ២០១៧។ មិនត្រឹមតែប៉ុណ្នោះ Luhan បានភ្ជាប់តំណរលីង អាខោនរបស់ Guan Xiaotong យ៉ាងក្លាហានតាមរយៈ Weibo របស់លោក ដោយបានបញ្ជាក់ថា​ នេះជាមិត្តស្រីរបស់លោក៕

ប្រភព៖ kpopstarz.

សូមទស្សនារូបភាពខាងក្រោម៖

Luhan 
Luhan និងមិត្តស្រី
Luhan និងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]