ភ្នំពេញ៖ ក្រោយពីបានឃើញពីការសម្ដែងរួចមក តារាសម្ដែងវ័យក្មេង ជូលី ក៏បានក្លាយជាទីចាប់អារម្មណ៍ របស់ប្រិយមិត្តជាច្រើន ព្រោះមិនត្រឹមតែមានសមត្ថភាពសិល្បៈប៉ុណ្ណោះទេ តែក្មេងស្រីរូបនេះ ថែមទាំងបានទាញយកការពេញចិត្ត ទៅលើសម្រស់របស់នាង ផងដែរ។
ជាពិសេស មួយរយៈចុងក្រោយមកនេះ ជូលី ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍នៃការតែងខ្លួនយ៉ាងទាក់ទាញ ទាន់សម័យ ដែលកាន់តែជួយលើកសម្រស់របស់នាង ឲ្យមានភាពស្រស់ស្អាតខ្លាំងឡើង ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ថ្មីៗនេះ តារាវ័យក្មេង ជូលី ក៏បានបញ្ចេញនូវរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន នៅក្នុងស្ទាយ៍តែងខ្លួនបែបធម្មតាមួយ ប៉ុន្តែបែរជាមានភាពលេចធ្លោយ៉ាងខ្លាំង ព្រោះនៅក្នុងនោះដែរ រូបនាងកាន់តែធំពេញរូបរាង មានសម្រស់ទាក់ទាញពីធម្មជាតិ ស្នាមញញឹមស្រទន់ បើទោះបីជាមិនបានតុបតែងខ្លួនអ្វីខ្លាំងក៏ដោយ តែការបង្ហាញសម្រស់លើកនេះ ពិតជាធ្វើឲ្យមនុស្សជាច្រើនលង់ស្នេហ៍មិនតិចនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]