ភ្នំពេញ៖ ចាប់ពីស្អែកនេះតទៅ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួច មិនជនជាតិខ្មែរ ឬក៏បរទេសនោះឡើយ គឺអាចចូលមកក្នុងប្រទេសកម្ពុជាបានដោយ មិនធ្វើចត្តាឡីស័ក។
ដោយឡែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសារពិសេសថា ចំពោះអ្នកដំណើរមកពីក្រៅប្រទេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់ អាចចូលមកទឹកដីកម្ពុជាបានដោយមិនធ្វើចត្តាឡីស័ក១៤ថ្ងៃដូចមុនទៀតឡើយ ប៉ុន្តែត្រូវតម្រូវធ្វើតេស្តរកមេរោគកូវីដ១៩ តាមរយៈម៉ាសុីនតេស្តរហ័ស (Rapid Test) ដោយចំណាយពេល១៥ ទៅ២០នាទីប៉ុណ្ណោះ ចំណែកអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩ គឺត្រូវតែធ្វើតេស្តកូវីដ១៩ តាមរយៈ ម៉ាសុីនPCR និងធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយអនុវត្តទៅលើមធ្យោបាយធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សេចក្តីសម្រេចនេះ ចាប់ផ្តើមចាប់ពី ថ្ងៃច័ន្ទ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះតទៅ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាដំណឹងផងដែរ៕
សូមចូលទស្សនារូបភាព និងសារសម្លេងសម្តេចតេជោខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]