បរទេស៖ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ តុលាការបានប្រកាសពីការបញ្ចប់រឿងក្តី សម្រាប់ Britney Spears កាលនៅថ្ងៃទី ១២ ខែវិច្ឆិកា ពាក់ព័ន្ធទៅនឹងជីវិតរយៈពេល ១៣ ឆ្នាំ របស់តារាចម្រៀងរូបនេះ មិនមានសេរីភាពក្នុងការសម្រេចចិត្តអំពីជីវិតរបស់នាង។
ជាក់ស្តែង ចៅក្រម Brenda Penny បាននិយាយនៅក្នុងសវនាការនៅរសៀលថ្ងៃសុក្រនៅតុលាការជាន់ខ្ពស់ Los Angeles ថា តុលាការបានរកឃើញថាអាណាព្យាបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Britney Spears លែងចាំបាច់ ហេតុដូច្នេះ តុលាការបានសម្រេចរំសាយចោលកិច្ចព្រមព្រៀងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមេធាវីរបស់ Britney លោក Mathew Rosengart ក៏បានបកស្រាយ ជុំវិញបញ្ហានេះ ប្រាប់ទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការកាត់ក្តីថា នេះគឺជាថ្ងៃដ៏ធំសម្រាប់ Britney ។ រូបលោក ពិតជាមានមោទនភាពចំពោះនាងណាស់ ថែមទាំងកោតសរសើរចំពោះភាពក្លាហាន ភាពរឹងមាំ និងកម្លាំងរបស់នាងដូច្នេះដែរ៕
ប្រភព៖ https://www.bbc.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]