រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជនជ្រាបរួចមកហើយ កាលពីថ្មីៗនេះ កំពូលអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី អេដមីន ជិងចក់ ជាមួយភរិយា អ្នកនាង ទ្រិញ ផល្លា បានកាន់ដៃគ្នាចូលរោងជ័យក្រាបផ្ទឹម កាលពីថ្ងៃទី ១១​ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ជាមួយនឹងវត្តមានចូលរួមពីសំណាក់ភ្ញៀវកត្តិយសជាច្រើនរូបពីសាច់ញាតិទាំងសងខាង និងមិត្តភក្តិស្គាល់ជិតដិត។

សូមរំលឹកផងដែរថា ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរមិនតិចឆ្នាំនោះឡើយ បើតាមការរៀបរាប់របស់លោកស្រី ទ្រិញ ផល្លា ពោលគឺចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ ដោយ អ្នកនាង ផល្លា ថា ពូចក់ ជាព្រាននារី ដើរញ៉ែញ៉ង់លួចស្រលាញ់អ្នកនាងយូរមកហើយ ទម្រាំបានចូលរោងការជាមួយគ្នានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីម្សិលមិញ ក្រោយរៀបការហើយ ស្រាប់តែលោកស្រ ទ្រី ដាណា បាន Surprise មង្គលការ អេដមីន ជិងចក់ នូវកាដូខ្សែកយ៉ាងធំ ដែលម៉ឺនឃើញរាប់តម្លឹង ដែលធ្វើឱ្យរំភើបមិនស្ទើរឡើយ។

ក្នុងនោះដែរ តាមរយៈវីដេអូបញ្ចេញតាមបណ្តាញសង្គម ពូចក់ ក៏បានថ្លែងអំណរគុណលោកស្រី ទ្រី ដាណា ចំពោះទឹកចិត្ត និងចំណងដៃចងដៃលោក នៅក្នុងថ្ងៃមង្គលការ៕

លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
អេដមីន ជិងចក់ និងភរិយា
អេដមីន ជិងចក់ និងភរិយា
អេដមីន ជិងចក់ និងភរិយា
អេដមីន ជិងចក់ និងភរិយា
អេដមីន ជិងចក់ និងភរិយា ក្នុងថ្ងៃមង្គលការ
អេដមីន ជិងចក់ និងភរិយា ក្នុងថ្ងៃមង្គលការ
អេដមីន ជិងចក់ ក្នុងថ្ងៃមង្គលការ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]