ចិន៖ បន្ទាប់ពីលែងលះគ្នា អស់រយៈពេលប៉ុន្មានខែមកនេះ រឿងរ៉ាវ របស់ តារាស្រី Zhao Liying និង លោក Feng Shaofeng នៅតែជាចំណុច ដ៏ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។ ជាពិសេស ថែមទាំងមានពាក្យចចាមអារ៉ាមមិនចេះចប់ ពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសរសេរប្លុក ដែលបានអះអាងថា អ្នកទាំងពីរ កំពុងតែមានមនុស្សសំខាន់នៅក្នុងចិត្តរៀងៗខ្លួន ទៀតផង។ 

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមទំព័រដ៏ល្បី ១៦៣ ស្រាប់តែមានអត្ថបទក្តៅមួយ ដែលបានភាពភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមដែលបាន ប្រកាសថា លោក Feng Shaofeng កំពុងមានសង្សារថ្មី និងរកបានម្តាយចុង ឲ្យកូនប្រុសរបស់ខ្លួន ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ព្រមទាំងមានបើក ការបង្ហាញ​រូបភាពដែល លោក Feng Shaofeng និងនារីរូបនោះ ​កាន់​ដៃ​គ្នា​ តាម​ដង​ផ្លូវ​ ផងដែរ។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា បន្ទាប់ពីមានការលើកឡើងបែបនេះ ក៏មានការប្រតិកម្មតបវិញភ្លាមៗ ហើយបានរៀបរាប់ថា នេះគ្រាន់តែជា រូបថតខាងក្រោយឆាកនៃការថតរឿងតែប៉ុណ្ណោះ ហើយអ្នកទាំងពីរ ក៏បានសហការគ្នា មិនមែនជា រូបថតណាត់ជួបគ្នានោះទេ ។ លើស​ពី​នេះ ថែមទាំងមានការអះអាងថា នារីរូបនោះ បាន​រៀប​ការ​រួចហើយ ជាមួយ​នឹងបុរស​អ្នក​មានម្នាក់ បន្ទាប់​ពី ​រាប់​អាន​គ្នា​ជា​ច្រើន​ឆ្នាំ ទៀតផង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Feng Shaofeng
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying និង Feng Shaofeng
រូបភាពកាន់ដៃគ្នា នឹងនារីម្នាក់ ដែលធ្វើឲ្យមានការសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]