ចិន៖ ថ្មីៗនេះ ក្រោយពីមានរឿងចម្រូងចម្រាស ទាក់ទងនឹងដំណឹងលែងលះរវាង តារាស្រី Barbie Hsu និង ស្វាមី លោក Wang Xiaofei ស្រាប់តែ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន រកឃើញថា នៅលើបណ្ដាញសង្គម Douyin របស់ស្វាមីតារាស្រីរូបនេះ ចំពោះខ្លឹមសារទាំងអស់ ដែលទាក់ទងនឹង Barbie Hsu គឺមិនអាចតាមដាន បានទៀតនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុននេះ លោក Wang Xiaofei បានធ្វើឱ្យគ្រប់គ្នា ចង់ដឹង នៅពេលដែល លោកបានប្តូរឈ្មោះរបស់ខ្លួននៅលើ Douyin ដែលជាឈ្មោះដែលលោក បានប្រើមុនពេលរៀបការផងដែរ។ ជាពិសេស លោកក៏បានកែសម្រួល ដោយបង្ហាញតែការបង្ហោះ កាលពីកន្លះឆ្នាំមុន នៅលើបណ្ដាញសង្គមមួយនេះ មិនមានរូបថត Barbie Hsu ទៀតទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររឮកផងដែរថា កាលពីមុនពេល មានពាក្យចចាមអារ៉ាមថា ត្រូវបានប្រពន្ធលែងលះកាលពីប៉ុន្មានខែមុននេះ លោក Wang Xiaofei ហាក់មានភាពស្ងាត់ស្ងៀម ដោយ នៅពេលដែល អ្នកកាសែតបានសួរនាំ លោកក៏មិនបានទទួលស្គាល់ ព្រមទាំងបដិសេធអ្វីដែរ គ្រាន់តែឆ្លើយនូវចម្លើយមិនច្បាស់លាស់ ប៉ុន្តែ អ្នកម្តាយ និងម្ដាយក្មេកទាំងពីរ ក៏ធ្លាប់បានបដិសេធយ៉ាងខ្លាំង ទៅលើពាក្យចចាមអារ៉ាមមួយនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]