បរទេស៖ តារាសម្ដែង លោក Tom Cruise ត្រូវបានគេចាត់ទុកថា ជាសិល្បករលំដាប់មួយ របស់ភាពយន្តហូលីវូដ ហើយបើទោះបីជាបច្ចុប្បន្ននេះ ស្ថិតនៅក្នុងវ័យ ៥៩ ឆ្នាំក៏ដោយ លោកនៅតែ មានការខិតខំប្រឹងប្រែងនៅក្នុងអាជីពរបស់ខ្លួន ។
តែទោះជាយ៉ាងណា នៅពេលនេះដែរ តារាប្រុសរូបនេះ ហាក់លែងរក្សាបាន នូវការសម្តែង ឡើងដល់កំពូលដូចកាលពីមុនទៀតហើយ ជាពិសេស ថែមទាំងធ្វើឲ្យមហាជននឹកស្មានមិនដល់ និង មានការភ្ញាក់ផ្អើលជាខ្លាំង ទៅលើរូបសម្រស់មុខមាត់របស់លោក ដោយសារតែ មានសភាពចាស់កាន់តែលឿន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបថតជាច្រើនសន្លឹក ដែលបានថតកាលពីថ្មីៗនេះ បានបង្ហាញឲ្យឃើញពី រូបរាងរបស់ Tom Cruise ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំង និងធ្វើឲ្យអ្នកគាំទ្រទាំងឡាយស្ទើរតែមើលមិនស្គាល់។ ក្នុងនោះដែរ លោកក៏បង្ហាញខ្លួន ជាមួយនឹងរូបរាងចាស់ ស្បែកជ្រីវជ្រួញ និងសក់រួញ ស្ទើរតែដូច បុរសវ័យចំណាស់អាយុ ៨០ ឆ្នាំទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនបានជឿថា ដោយសារតែការឡើងទម្ងន់ភ្លាមៗ បានធ្វើឱ្យស្បែករបស់ Tom Cruise ក្នុងវ័យ ៥៩ឆ្នាំ ក្លាយទៅជាបែបនេះ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]