ភ្នំពេញ៖ ក្រុមហ៊ុន អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់សរុប 7  ដែលក្នុងនោះរួមមានពានរង្វាន់ធំជាងគេគឺ ពានរង្វាន់ Best Developer សម្រាប់គម្រោងអភិវឌ្ឍន៍បុរីដំបូងគេបង្អស់របស់ខ្លួនគឺ គម្រោងបុរី ចន្ទគីរី នៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ 2021។

បុរីចន្ទគីរី​ ជំរុញកម្រិតស្តង់ដារ ក្នុងការសាងសង់ និងការរចនាអចលនទ្រព្យនៅប្រទេសកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ច្រើនជាងគេ ប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យឆ្នាំនេះ ដោយក្រុមហ៊ុនបានឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា ពានរង្វាន់ Best Housing Development (Cambodia & Phnom Penh) , ពានរង្វាន់ Best Housing Architectural Design , ពានរង្វាន់ Best Housing Landscape Architectural Design ក៏ដូចជាការទទួលស្គាល់ Special Recognition in ESG (CSR) និង Special Recognition in Sustainable Design and Construction ផងដែរ។

បង្កើតឡើងក្នុងគោលបំណងចង់ធ្វើឲ្យការរស់នៅកាន់តែប្រសើរជាងមុន ក្រុមការងាររបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលដឹកនាំដោយ លោក កាំង ហុក អគ្គនាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន អឺបេនលែន (Urbanland) បានប្រើប្រាស់គំនិតរចនាថ្មីដែលកើតចេញពីការស្រាវជ្រាវ ដើម្បីបង្កើតនូវបទពិសោធន៍ក្នុងការរស់នៅទំនើបមួយ និងកាន់តែប្រសើរជាងមុនសម្រាប់ការរស់នៅរបស់មនុស្ស។

តាមរយៈការសិក្សាស្រាវជ្រាវអស់រយៈជាង 2 ឆ្នាំទៅលើតម្រូវការរបស់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានរចនាគេហដ្ឋានឡើងដោយយកចិត្តទុកដាក់ទៅលើការរស់នៅ និងការប្រើប្រាស់ទីធ្លារបស់មនុស្ស។ ដើម្បីនាំយកធម្មជាតិត្រលប់មកជីវិតរបស់អ្នករស់នៅវិញ និងដើម្បីកសាងសហគមន៍ដ៏ជិតស្និតមួយ ក្រុមហ៊ុនបាន រចនាសួន ដ៏វែងមួយដែលហៅថា 'Grand Walk' ដែលភ្ជាប់ទៅនឹងសេនត្រលផាក ‘Central Park’ ដែលមានទំហំដល់ទៅ 4500 ម៉ែត្រការ៉េ។ នៅក្នុងនោះក៏មានសួនច្បារតូចៗ ផ្លូវដើរកម្សាន្ត និងទីធ្លាខាងក្រៅផ្សេងៗ ដើម្បីជួយលើកកម្ពស់ អ្នករស់នៅប្រកបដោយសុខភាពល្អ និងជួយជម្រុញ អោយ មាន ការបង្កើត សហគមន៍ មួយដ៏រឹងមាំផងដែរ។

អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់សរុប 7 រួមមានពានរង្វាន់ធំជាងគេ Best Developer

ការរចនាផ្ទះក៏ត្រូវបានស្ថាបត្យករ និងវិស្វករគិតគូរយ៉ាងម៉ត់ចត់ផងដែរ​​ដោយផ្តោតចម្បងលើគុណភាពយូរអង្វែង និងសោភ័ណភាពដែលបង្កប់នូវការយកចិត្តទុកដាក់លើពន្លឺធម្មជាតិ និងបរិយាកាសធម្មជាតិព័ទ្ធជុំវិញ។ គេហដ្ឋានទាំងអស់នេះមានលក្ខណៈបត់បែន តាមតម្រូវការរបស់អ្នករស់នៅ នៅពេលគ្រួសាររបស់ពួកគេកាន់តែរីកធំទៅៗផងដែរ។

លោក កាំង ហុក ​មានប្រសាសន៍ថា៖

ប្រសាសន៍លោក កាំង ហុក 

លោកបន្ថែមថា៖

  ប្រសាសន៍លោក កាំង ហុក
លោក កាំង ហុក អគ្គនាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុនអឺបេនលែន

គម្រោងបុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលមានការចូលរួមរចនាប្លង់ដ៏បុិនប្រសព្វពីក្រុមហ៊ុន HKA & Partners (ក្រុមហ៊ុនក្នុងសម្ព័ន្ធតែមួយ) ដែលធ្លាប់ទទួលបានពានរង្វាន់។

សមិទ្ធផលទាំងនេះ បានពង្រីកបន្ថែមទៅលើភាពជោគជ័យដែលធ្លាប់សម្រេចបាន ដោយក្រុមហ៊ុនក្នុងពេលកន្លងមក។ ជាក់ស្តែង នៅក្នុងឆ្នាំ 2020 លោក កាំង ហុក ធ្លាប់ទទួលបានពានរង្វាន់ Cambodia Real Estate Personality of the Year ពីកម្មវិធីដដែលនេះម្តងរួចមកហើយ។ លោកបានឈ្នះពានរង្វាន់នេះដោយសារតែការដឹកនាំរបស់លោកក្នុងការអភិវឌ្ឍគម្រោងអគាររស់នៅដូចជា Embassy Residences Embassy Central  អគារការិយាល័យ Raintree Commercial Office និងសណ្ឋាគារ Treeline Urban Resort ដែលមានទីតាំងនៅទីក្រុងសៀមរាប និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។ គម្រោងទាំងនេះបានចូលរួមជំរុញកម្រិតស្តង់ដារ ក្នុងការសាងសង់ និងការរចនាអចលនទ្រព្យនៅប្រទេសកម្ពុជា ឲ្យកាន់តែល្អបានថែមមួយកម្រិតទៀត។

កម្មវិធី PropertyGuru Cambodia Property Awards លើកទី 6 នេះគឺជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាព និងមានប្រកួតប្រជែងបំផុតសម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 2005។  តាមរយៈប្រព័ន្ធ និងគណៈកម្មការវិនិច្ឆ័យ ដែលដំណើរការ និងត្រួតពិនិត្យប្រកបដោយវិជ្ជាជីវៈ ពានរង្វាន់ Asia Property Awards គឺជាពានរង្វាន់ស្តង់ដាមាសនៅក្នុងវិស័យអចលនទ្រព្យ៕

អំពី អឺបេនលែន ( Urbanland)

ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយ ដែលមានគោលដៅ បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។  ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។ 

ក្រុមហ៊ុន អឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់ ២២ ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិត ដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង ដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោង បុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវជាតិលេខ ២។

ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេងគឺ KMH Park ដែលជាផែនការធំថ្មី ដែលបូកបញ្ចូល អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។  សម្រាប់ពត៌មានបន្ថែមសូមអញ្ញើញចូលទៅកាន់ urbanlandasia.com.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]