ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ តម្រូវការបរិភោគត្រីមានការកើនឡើង ដោយសារតែបំរែបំរួលបរិស្ថាន កំនើនប្រជាជននិងការថយចុះផលនេសាទត្រីធម្មជាតិ។
កក្តាទាំងនេះហើយទើបធ្វើអោយCPF បានជម្រុញអោយមានការ អភិវឌ្ឍន៍វិស័យវារីប្បកម្ម ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ជាមួយនេះផងដែរ ការប្រែប្រួលទាំងនេះបានបង្ហាញអោយឃើញច្បាស់នៅឱកាសក្នុងការរកប្រាក់ចំណូលពីអាជីវកម្មមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព អាហារូបម្ភ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។
ក្នុងនោះអាជីវកម្មវារីវប្បកម្ម ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឡែកអាជីវកម្មវារីវប្បកម្មផ្នែកចិញ្ចឹមត្រី CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងវារីវប្បករអ្នកចិញ្ចឹមត្រីទាំងអស់នៅកម្ពុជា។
សម្រាប់អាជីវកម្មវារីវប្បកម្ម CP ខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះ មានការគ្រាំទ្រជាខ្លាំងពីបណ្តាវារីវប្បករ ក៏ដូចជាអ្នកចិញ្ចឹមត្រីនៅទូទៅប្រទេសកម្ពុជា។
លោក ស៊ីវៈភុន កាងកាន់ (Siwapon Kangkan) ប្រធានចាត់ការទូទៅ អាជីវកម្មវារីវប្បកម្មនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖
ដោយយោងតាមប្រសាសន៍របស់លោកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០ «វារីវប្បករទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមត្រីដើម្បីច្បាមយករួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងកូវិដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់» ។
តាមគោលការណ៍ប្រកបដោយនិរន្តរភាព CP ខេមបូឌា ជំរុញវារីវប្បកម្មកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការផលិតកម្មអាជីវកម្មបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយគណៈកម្មការត្រូវតែពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅលើដំណើរការផលិតកម្មអាជីវកម្ម និងដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី បច្ចេកទេសក្នុងការចិញ្ចឹមនិងផ្តោតសំខាន់ទៅលើចំណីរបស់សត្វទឹកជាច្រើនប្រភេទដែលមានគុណភាពនិងពង្រីកបន្ថែមនៅដៃគូរសហការទូទាំងប្រទេសកម្ពុជា
ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលគុណភាពជាច្រើនទាក់ទងទៅនឹងពូជត្រីល្អ ចំណីត្រី ចំណីកង្កែប ចំណីបង្កង នឹងបានណែនាំបច្ចេកទេសក្នុងការចិញ្ចឹមសំខាន់ៗ៤ចំណុចទាក់ទងទៅនិងការចិញ្ចឹមយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គឺផ្តោតសំខាន់ទៅលើ ពូជ ចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថានជុំវិញ។
១. ពូជត្រី ( Breed )
ក្នុងការចិញ្ចឹមត្រីដើម្បីទទួលបានភាពជោគជ័យក្នុងនោះការជ្រើសរើសពូជពិតជាសំខាន់ ដូចនេះក្នុងការចិញ្ចឹមត្រីគួរតែជ្រើសរើសប្រភេទពូជត្រីណាដែលមានលក្ខណះ
- ងាយរកពូជមកចិញ្ចឹម ងាយស្រួលចិញ្ចឹម លូតលាស់លឿន
- ធន់នឹងជំងឺ ធន់នឹងមជ្ឈដ្ឋានទឹករស់នៅ
- អាចស៊ីចំណីធម្មជាតិ និងចំណីសម្រេចបាន
- មានតម្លៃខ្ពស់ក្នុងទីផ្សារ
- ជាប្រភេទពូជត្រីដែលមានការអនុញ្ញាតពីរដ្ឋបាលជលផល
ក្នុងនោះផងដែរក្រុមហ៊ុនស៊ីភីខេមបូឌាមានការផ្គត់ផ្គង់នៅពូជត្រីជាច្រើនប្រភេទ រួមមានទីឡាព្យ៉ាក្រហម ត្រីអណ្តែង ត្រីប្រា ជាប្រភេទពូជត្រីមានគុណភាពស្របតាមស្តង់ដាផងដែរ១
២. ចំណី ( Feed)
ការផ្តល់ចំណី ដោយសារតែត្រីជាសត្វរស់នៅក្នុងទឹកពិបាកដឹងថាត្រូវផ្តល់អាហារដល់ពួកគេប៉ុន្មាន។ តើត្រីបានស៊ីទាំងអស់ទេ? ប្រសិនបើជាយើងអោយចំណីច្រើនពេកត្រីមិនអាចស៊ីអស់នោះអាចធ្វើអោយខាតឬចំណីដែលសល់អាចធ្វើអោយខូចគុណភាពទឹកដែលបង្កគ្រោះថ្នាក់ដល់ត្រី ហើយប្រសិនបើតិចពេក ត្រីមានការលូតលាស់យឺតជាងធម្មតា។ ដើម្បីកាត់បន្ថយបញ្ហាទាំងនេះមានគោលការណ៍ណែនាំមួយចំនួនដែលត្រូវអនុវត្តតាម៖
- អោយចំណីត្រីជាពេលវេលាច្បាស់លាស់
- គួរអោយចំណីត្រីនៅកន្លែងដដែលៗជាប្រចាំ
- មុនអោយចំណីត្រីគួរអោយសញ្ញាប្រាប់ត្រីជាមុនសិន
- ចំនួនចំណីដែលបានផ្តល់អោយត្រីគួរតែផ្លាស់ប្តូររៀងរាល់ 1-2 សប្តាហ៍ម្តង
- គួរមានការគណនាចំណីដែលអោយត្រីយ៉ាងសមរម្យ
៣. ការគ្រប់គ្រង់ទឹក (Water M Management)
ទឹកជាកត្តាសំខាន់លើការចិញ្ចឹមត្រីក្នុងស្រះ ឬអាង អ្នកចិញ្ចឹមត្រូវធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីអោយត្រីមានការលូតលាស់ និងធំធាត់បានល្អ នឹងបញ្ជៀសបាននូវជំងឺបានផងដែល សំរាប់ការគ្រប់គ្រងគុណភាពទឹកគឺត្រូវ៖
- ពិនិត្យគុណភាពទឹកអោយមានពណ៍បៃតងខ្ចីជានិច្ច
- ដាក់រុក្ខជាតិស្រស់មួយចំនួនដើម្បីបង្កើនគុណភាពទឹក
- ក្នុងមួយរដូវចិញ្ចឹមត្រីគួរតែប្តូរទឹកអោយបាន ២-៣ ដង នៅពេលទឹកខុសពីធម្មតា ក្នុងការប្តូរទឹក២០%-៤០% នៃផ្ទៃទឹក
- មិនត្រូវអោយគោ ក្របី ជ្រូក ឬសកម្មភាពផ្សេងៗដែលបង្កដល់គុណភាពទឹក
- មិនត្រូវត្រាំស្លឹកឈើ ឬរុក្ខជាតិផ្សេងៗដែលធ្វើអោយមានជាតិពុលដល់ទឹក
- មិនត្រូវប្រើសារធាតុពុលដូចជាការថ្នាំសម្លាប់សត្វល្អិត ឬម្សៅសាប៊ូនៅក្នុងនិងជុំវិញស្រះត្រួតពិនិត្យកុំអោយមានរុក្ខជាតិក្នុងទឹកដុះច្រើនពេក
៤. ការគ្រប់គ្រង់បរិស្ថាន (Environmental Management )
បរិស្ថានជុំវិញជាកត្តាដ៏សំខាន់ក្នុងការចិញ្ចឹម ដើម្បីអោយការចិញ្ចឹមត្រី មានការលូតលាស់ និងធំធាត់បានល្អ និងទទួលបានទិន្នផលល្អ សំរាប់ការគ្រប់គ្រង់បរិស្ថានដល់ល្អ មិនថាស្រះ ឫ អាង៖
- ត្រូវតែមានឧបករណ៌ការពារសត្វផ្សេងៗដូចជា សត្វស្លាប សត្វល្អិតផ្សេងៗ ដែលអាចបង្ករអោយមានផលប៉ះពាល់ដល់ការចិញ្ចឹម
- ស្រះត្រូវតែមានភ្លឺខ្ពស់ នឹងមាំល្អ ដើម្បីការពារទឹកលិច
- ដាំស្មៅនៅតាមភ្លឺស្រះ ដើម្បីកាត់បន្ថយការហូរច្រោះដែលធ្វើអោយទឹកល្អក់
- បាតស្រះត្រូវរាបស្មើរ ដើម្បីងាយស្រួលពង្រីងនិងប្រមូលផល
- តាមភ្លឺស្រះត្រូវតែមានបង្កប់បំពង សម្រាប់បង្ហូរទឹកចូលស្រះ
ដូចនេះដើម្បីលើកស្ទួយវារីប្បកម្មនៅក្នុងប្រទេសកម្ពុជាអោយកាន់តែរីកចំរើន ក្នុងការចិញ្ចឹមត្រី ការចិញ្ចឹមកង្កែប ការចិញ្ចឹមបង្កង គន្លឹះដែលត្រូវតែអនុវត្តន៍នោះគឺ ការជ្រើសរើសពូជ ការជ្រើសរើសចំណី ការគ្រប់គ្រង់ទឹក និង ការគ្រប់គ្រង់បរិស្ថាន ជាកត្តាជម្រុញអោយការចិញ្ចឹមទទួលបានភាពជោគជ័យ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]