ភ្នំពេញ៖ ប្រូម៉ូសិន Visa Direct ត្រឡប់មកវិញហើយ! ធនាគារ និង Visa ចែកទឹកប្រាក់ $30,000 ដល់អ្នកប្រើប្រាស់ច្រើនបំផុត 300 នាក់ដំបូង។ អ្នកប្រើប្រាស់នីមួយៗនឹងទទួលបានសាច់ប្រាក់ត្រឡប់ $100 គ្រាន់តែផ្ទេរប្រាក់ដោយប្រើ Visa Direct ក្នុង ABA Mobile ច្រើនបំផុតតាមដែលអ្នកធ្វើបានចាប់ពីថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ2021 ដល់ថ្ងៃទី 14 ខែមករា ឆ្នាំ2022។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សVisa Direct អាចឲ្យអ្នកផ្ទេរប្រាក់ពី ABA Mobile ដោយផ្ទាល់ទៅកាត Visa ដទៃទៀតដែលចេញដោយធនាគារនានានៅកម្ពុជា និងប្រទេសចូលរួម (1)។ រីករាយជាមួយនឹងការផ្ទេរប្រាក់ដែលរហ័ស និងសុវត្ថិភាព ដោយមានតម្លៃសមរម្យ ហើយទទួលបានរង្វាន់ក្នុងពេលតែមួយ។ ផ្ទេរប្រាក់ដោយប្រើ Visa Direct កាន់តែច្រើន មានឱកាសឈ្នះសាច់ប្រាក់កាន់តែច្រើន។
ព័ត៌មានបន្ថែមទាក់ទងនឹងសេវាផ្ទេរប្រាក់ Visa Direct សូមចូលទៅកាន់ទំព័រ ត្រង់នេះ។
មិនទាន់មាន ABA Visa card មែនទេ? សូមចូលទៅកាន់ [ទំព័រកាតទូទាត់] ដើម្បីបើកកាតឥឡូវនេះ ឬដឹងពីរបៀបបង្កើត [Visa card និម្មិត] ដោយខ្លួនឯង! អ្នកក៏អាចទាញយក Visa card ដោយផ្ទាល់តាមរយៈ ABA Mobile។
រយៈពេលប្រូម៉ូសិន៖
ចាប់ពីថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ2021 ដល់ថ្ងៃទី 14 ខែមករា ឆ្នាំ2022 (បូកបញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃការជ្រើសរើសអ្នកឈ្នះ
- ជុំទី 1: បញ្ចប់ថ្ងៃទី
14 ខែ ធ្នូ ឆ្នាំ 2021។ អ្នកឈ្នះនឹងប្រកាសនៅថ្ងៃទី
21 ខែ ធ្នូ ឆ្នាំ 2021។
- ជុំទី 2: បញ្ចប់ថ្ងៃទី
14 ខែ មករា
ឆ្នាំ 2022។ អ្នកឈ្នះនឹងប្រកាសនៅថ្ងៃទី 21 ខែ មករា
ឆ្នាំ 2022។
លក្ខខណ្ឌ
- ប្រូម៉ូសិនសម្រាប់តែអ្នកប្រើប្រាស់ ABA Mobile ជាមួយ Visa card (រួមបញ្ចូលទាំង Visa និម្មិត) តែប៉ុណ្ណោះ។
- ផ្ទេរក្នុងស្រុក (2) ឬក្រៅប្រទេស (3) (ចាប់ពី $50.01 ក្នុងមួយប្រតិបត្តិការ) ដោយប្រើ Visa Direct ក្នុង ABA Mobile។
- យុទ្ធនាការនេះមាន 2 ជុំ ហើយអតិថិជន 150 នាក់ដំបូង ដែលធ្វើប្រតិបត្តិការច្រើនជាងគេក្នុងជុំ នីមួយៗ ហើយលឿនជាងគេក្នុងជុំនីមួយៗនឹងឈ្នះរង្វាន់ 100 ដុល្លារ។
- សេវា Visa Direct មិនមានសុពលភាពសម្រាប់ការផ្ទេររវាង ABA Visa cards ឡើយ គឺសម្រាប់តែប្រតិបត្តិការជាប្រាក់ដុល្លាររវាង ABA Visa cards និង Visa cards ដែលចេញ ដោយធនាគារនានាក្នុងប្រទេសកម្ពុជា និងធនាគារក្នុងប្រទេសឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាមប៉ុណ្ណោះ។
- អ្នកឈ្នះមិនអាចឈ្នះ 2 ដងបានឡើយ។ អ្នកឈ្នះនឹងត្រូវដកចេញនៅជុំបន្ទាប់។
- រង្វាន់ជាសាច់ប្រាក់នេះនឹងត្រូវផ្ទេរចូលគណនី ABA របស់អ្នកឈ្នះ ក្នុងរយៈពេល 7 (ប្រាំពីរ) ថ្ងៃធ្វើការបន្ទាប់ពីការប្រកាសនេះ។ ធនាគារ ABA នឹងមិនទាក់ទងដោយផ្ទាល់ទៅអ្នកឈ្នះលើប្រូម៉ូសិននេះឡើយ។
- ធនាគារ ABA រក្សាសិទ្ធិបង្ហាញឈ្មោះ និងរូបថតអ្នកឈ្នះនៅក្នុងបណ្ដាញផ្សព្វផ្សាយ និងជាសាធារណៈ។
- បុគ្គលិកធនាគារ ABA និង Visa មិនមានសិទ្ធិចូលរួមក្នុងយុទ្ធនាការនេះឡើយ។
- ធនាគារ ABA និង Visa រក្សាសិទ្ធិក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌ ណាមួយនៃប្រូម៉ូសិននេះដោយមិនបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Visa លើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងគ្មានការតវ៉ា។
(1) ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម
(2) សម្រាប់កាត Visa ទាំងអស់ដែលចេញដោយធនាគារនានានៅកម្ពុជា
លើកលែងតែធនាគារ ABA។
(3) សម្រាប់កាត Visa ដែលចេញដោយធនាគារនៅប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ់ាន់ម៉ា ហ្វីលីពីន សិង្ហបុរី
ថៃ និងវៀតណាម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]