រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាក៏ស្គាល់ដែរ លោកតាការ៉េ ដែលជាតារាកំប្លែងរបស់ល្ខោនបាសាក់ ភី សុគន្ធី ដែលតែងកំដរអារម្មណ៍អ្នកទស្សនាគ្រប់មជ្ឈដ្ឋាន ផ្ទុះសំណើច ដោយសារតែសមត្ថកិច្ច ក៏ដូចជាដុងពីកំណើតរបស់លោក តែអកុសលអី ម្សិលមិញនេះ លោកតាការ៉េ បានទទួលមរណភាពហើយ បានទុកឱ្យអ្នកគោរពស្រលាញ់លោក បានត្រឹមពាក្យសោកស្តាយ។

បើនិយាយពីលោកតាការ៉េ ដែលជាអ្នកដើមកំណើតមកពីខេត្ត វ័យ៦៦ឆ្នាំ មានគ្រួសារកូនពីរនាក់ រូបនេះ ធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៍មាន ដោយបានទម្លាយរូបលោក មិនអាចដើរបាន ហើយបាត់មុខពីសិល្បៈប្រហែល ៥ទៅ៦ ឆ្នាំ ដោយសារតែជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកតាការ៉េ បង្ហើបថា ត្រូវចំណាយថវិកា ក្នុងមួយខែៗ ខ្ទង់២០០ដុល្លារ ដើម្បីមើលជំងឺផ្ទាល់ខ្លួន បើតាមការរៀបរាប់ ជីវិតរបស់លោកជូរចត់ណាស់ ត្រូវលក់ទ្រព្យសម្បត្តិដើម្បីព្យាបាលជំងឺថែមទៀត។ លើសពីនេះ ជាអកុសល លោកមានកូនតែពឹងមិនទៀត អ្វីដែលធ្វើឱ្យឈឺចាប់ក្នុងចិត្តទៀតនោះ លោកមានកូនប្រសារជើងកាង ពឹងពាក់អ្វីមិនបានហើយថែមទាំងប្រមាថ កាប់សម្លាប់ប្រពន្ធ និងលោកទៀត។

លោកតាការ៉េ បានសង្កត់ធ្ងន់ ជីវិតរបស់លោកកម្សត់តាំងពីកើតមកម្លេះ ឪពុកម្តាយរកស៊ីចិញ្ចេមវាយថ្មលក់ ដោយបន្តថា វាសនារបស់លោកអាក្រក់ណាស់ តាំងពីកើតមកកម្សត់ហើយ មានកូនប្រសារ ប៉ងយាយីជីវិតរបស់លោក និងប្រពន្ធ គ្រប់ពេល ធ្លាប់តែធ្វើឱ្យគេសើចមានក្តីសុខ តែជីវិតផ្ទាល់ខ្លួនរបស់លោកតាការ៉េ ជួបតែរឿងមិនសមប្រកបនោះឡើយ៕

លោកតាការ៉េ និងនាយកុយ
លោកតាការ៉េ និងនាយកុយ
លោកតាការ៉េ 
លោកតាការ៉េ 
លោកតាការ៉េ 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]