ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កុមារី ល្អហួស ដែលមានរហ័សនាមថា Yaya ទីពីរនោះ ត្រូវបានមហាជនសរសើរនូវមុខមាត់ និងសម្រស់ដែលស្អាតមិនចាញ់តារាតាំងពីកំណើតនោះ​ ក្រៅពីនេះនាងក៏មានទេពកោសល្យសិល្បៈផ្សេងៗ​ ដូចជាច្រៀងរាំ បានយ៉ាងល្អផងដែរ។    

ជាមួយគ្នានេះ ទោះបីជាប្អូនស្រីនៅក្មេងយ៉ាងណាក្តី តែសម្រស់ក៏ដូចជាមុខមាត់ ការតែងខ្លួនរបស់នាង គឺតែងតែលេចធ្លោ នៅពេលដែលនាងតែងខ្លួនម្តងៗ រហូតមានអ្នកខ្លះទៀតថានាងនៅក្មេងតែស្រស់ស្អាតជាងក្រមុំៗ ដូចជាសម្រស់ទេវតាឆ្លាក់មកឲ្យទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅពេលថ្មីៗនេះ នៅលើគណនីផ្ទាល់របស់ប្អូនស្រី ល្អហួស បានបង្ហោះដែលរូបនាងកាន់តែចម្រើនវ័យគេសង្គេតឃើញថា នាងតូចកាន់តែមានភាពស្រស់ស្អាតឡើង ដែលគ្រងក្នុងឈុតបុរាណយ៉ាងល្អឯកពណ៌លឿងស្រស់នេះ បូករួមនឹងការបួងសក់ឡើងលើមានភួងផ្កា ជាមួយ​សម្រស់​ដ៏ល្វត់ល្វន់ ​ស្រស់សោភា អាចនិយាយបានថាស្រស់ស្អាតប្រៀបបាននឹងទេពអប្សរ និងគំនូរអញ្ចឹង ដែលធ្វើឲ្យយើង គយគន់មិនណាយ មិនអាចដកភ្នែក ចេញពីរូបរបស់ នាងតូច ល្អហួស បានទេ៕      

សូមទស្សនារូបភាពខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស