តារាកម្សាន្ត៖ ជាដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ និងគួរឲ្យសោកស្តាយជាខ្លាំង ក្រោយពេលដែលអតីតសិល្បការិនីល្ខោននិយាយនៃប្រទេសកម្ពុជាសម័យសង្គមរាស្រ្តនិយម និងជាតួនាងវិធាវី ក្នុងខ្សែភាពយន្តរឿង ផ្កាស្រពោន ព្រមទាំងជាអនុប្រធានាការិយាល័យវប្បធម៌ខេត្តបាត់ដំបងទសវត្សឆ្នាំ៩០ លោកស្រី ញ៉ុញ សាណុំ បានទទូលមរណភាពហើយ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នាគេហដ្ឋានរបស់លោកស្រីក្បែរសាលាពីរធ្នូ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងជន្មាយុ៨០ឆ្នាំ ដោយជំងឺមហារីកកូនកណ្តុរ ក្រោយពីលោកស្រីធ្លាក់ខ្លួនឈឺអស់រយ:ពេលជិត៣ខែ។
សូមរំលឹកផងដែលថា នៅឆ្នាំ១៩៦៥ លោកស្រី ញ៉ុញ សាណុំ បានសម្តែងជាតួនាងវិធាវី តួឯកក្នុងខ្សែភាពយន្តរឿងផ្កាស្រពោន ដែលជាអក្សរសិល្ប៍ដ៏ល្បីល្បាញថ្នាក់ជាតិនិពន្ធដោយ លោក នូ ហាច។ តាមរយៈខ្សែភាពយន្តរឿងផ្កាស្រពោននេះ មហាទស្សនិកជនខ្មែរមិនតិចទេរំជួលចិត្ត និងស្ងើចសរសើរពីទេពកោសល្យរបស់លោកស្រី ហើយចងចាំនូវការសម្តែងនេះមិនភ្លេចដល់សព្វថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាចុងបញ្ជប់ សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់វីរ:សិល្បការិនីដ៏ឆ្នើមរបស់កម្ពុជា លោកស្រី ញ៉ុញ សាណុំបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]