ភ្នំពេញ៖ ក្នុងពេលនេះ រដ្ឋាភិបាលសម្រេចផ្តល់ថវិកាជិត៤លានដុល្លារទៀត ដើម្បីបញ្ចប់ការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅចុងខែធ្នូ ឆ្នាំ២០២១។ នេះបើតាមលើកឡើងរបស់សម្តេច ទៀ បាញ់ ដែលជាប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ដោយបានបញ្ជាក់ថា ថវិកានេះប្រើសម្រាប់រៀបចំចំណត់រថយន្ត និងប្រព័ន្ធលូទឹកស្អុយជូនពលរដ្ឋដែលរស់នៅជាប់ផ្លូវ៣៨ខ្សែនោះ។
ដោយឡែក ការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២១។ ដើម្បីបញ្ចប់ការស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ ដោយជោគជ័យរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាប្រមាណ៣,៨លានដុល្លារទៀត សម្រាប់រៀបចំចំណត់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៦ និងរៀបចំបណ្តាញរំដោះទឹកភ្លៀងទឹកកង្វក់ ជូនពលរដ្ឋដែលរស់នៅសងខាងផ្លូវទាំង៣៨ខ្សែ។ សម្តេច ទៀ បាញ់ បានលើកឡើងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នៅសណ្ឋាគារសុខាសៀមរាបនាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា៖
យ៉ាងណាមិញ បើតាមសម្តេច ទៀ បាញ់ ពលរដ្ឋដែលត្រូវទទួលបានការរៀបចំតបណ្តាញរំដោះទឹកភ្លៀងនិងទឹកកង្វក់ដោយឥតគិតថ្លៃនោះ មានជាង១,២ម៉ឺនគ្រួសារ ខណៈការរៀបចំចំណត់រថយន្តនេះ គឺមានប្រវែង២,៥គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ដោយសម្តេច បានថ្លែងដូច្នេះថា៖
ជាមួយគ្នានេះ សម្តេច ទៀ បាញ់ បានឱ្យដឹងថា បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ក្រោមកញ្ចប់ថវិកា១៥០លានដុល្លារ គឺសម្រេចបានចំនួន៩០ភាគរយហើយ៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]