បរទេស៖ បើយោងតាមកាសែតអន្តរជាតិបានចុះផ្សាយ រាយការណ៍មកថា បវរកញ្ញាចក្រវាលឆ្នាំ ២០២០ Andrea Meza ទើបតែឈ្នះ ពីការស្ទង់ស្រង់មតិឈ្នះពានរង្វាន់ «Miss of the Miss» ដែលរៀបចំដោយគេហទំព័រ Global Beauties ។
ជាក់ស្តែង ការប្រកាសលទ្ធផល ត្រូវបាន ចេញជាផ្លូវការ កាលពីល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា ដែលនេះជា វាជាពានដែលខ្ពស់ជាងគេក្នុងឆ្នាំនេះ ថែមទាំងជាប្រវត្តិសាស្រ្តផងដែរ ដែលបវរកញ្ញាចក្រវាឡ ឈ្នះពានរង្វាន់ក្នុងឆ្នាំដដែលបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀតសោត លទ្ធផលនេះទទួលបានការគាំទ្រច្រើន ដែលបានបោះឆ្នោតឲ្យបវរកញ្ញារូបនេះ ក៏ព្រោះតែ Andrea Meza ត្រូវបានចាត់ទុក ជារាជិនីសម្រស់ដ៏ល្បីល្បាញពោរពេញទៅដោយសម្រស់ គួបផ្សំទៅនឹងចំណេះដឹងផងដែរ។
ត្រឡប់ទៅវិញ Andrea កើតក្នុងឆ្នាំ ១៩៩៤ ប្រទេសម៉ិកស៊ិក ធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ ១ បវរកញ្ញាពិភពលោកឆ្នាំ ២០១៧។ តួយ៉ាងក្នុងឆ្នាំ ២០២០ នាងបានប្រលងបវរកញ្ញាចក្រវាឡម៉ិកស៊ិក បានឈ្នះ និងតំណាងប្រទេសក្នុងការប្រលងបវរកញ្ញាចក្រវាល ថែមទាំងបានគ្រងមកុដជាបវរកញ្ញាចក្រវាលឆ្នាំ ២០២០៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]