ក្រុងញូវដែលី៖ ក្រុមប្រឹក្សា​គ្រប់គ្រង​ការបំពុល​សហព័ន្ធ​របស់​ប្រទេស​ឥណ្ឌា ​បាន​បញ្ជា​ឱ្យ​រដ្ឋ​ និង​ស្ថាប័ន​ក្នុង​តំបន់​ស្ថិតក្នុង «ការ​ត្រៀម​ខ្លួន​ពេញលេញ» សម្រាប់​វិធានការ​សង្គ្រោះ​បន្ទាន់​ដើម្បី​ដោះស្រាយ​ស្ថានភាព​ផ្សែងអ័ព្ទ​កាន់តែ​អាក្រក់​របស់​ទីក្រុង​ញូវដែលី ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព និង​ប្រែប្រួលល្បឿនខ្យល់។

ទន្ទឹមនឹងនេះដេរ អ័ព្ទ​ដ៏​ក្រាស់​ នៃ​ផ្សែង​ពុល​ជាច្រើន បាន​ធ្វើឲ្យពាសពេញ​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា ក្លាយទៅជាពណ៌ស្រអាប់​ ដែលមកពីកំហាប់ផ្សែងពុលទាំងនោះ នេះបានការព្យាករណ៍របស់ អ្នកគ្រប់គ្រងផ្សែងពុល បានរាយការណ៍មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ត្រូវបានគេបន្ថែមទៀតថា សន្ទស្សន៍គុណភាពខ្យល់ (AQI) ឡើងដល់ ៤៧០ លើមាត្រដ្ឋាន ៥០០ បើយោងតាមក្រុមប្រឹក្សាត្រួតពិនិត្យ កម្រិតនៃការបំពុលនេះ មានន័យថាខ្យល់នឹងប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលមានជំងឺប្រចាំកាយ។

យោងតាមផែនការសកម្មភាពឆ្លើយតបតាមចំណាត់ថ្នាក់របស់ក្រុមប្រឹក្សាបំពុលបរិស្ថាន គុណភាពខ្យល់នាពេលនេះ ត្រូវតែជម្រុញឱ្យរដ្ឋ និងស្ថាប័នក្នុងតំបន់ដាក់វិធានការសង្គ្រោះបន្ទាន់ ដែលរួមមានការបិទសាលារៀន ផ្អាកសកម្មភាពអាជីវកម្មនានា សំណង់សាងសង់ ឬក៏អាចនឹងឈានការបិទក្រុងទាំងមូលក៏អាចថាបាន៕

ប្រភព​៖ https://www.reuters.com/

សូមទស្សនារូបភាពខាងក្រោម៖ 

ក្រុងញូវដែលី
ក្រុងញូវដែលី
ក្រុងញូវដែលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]