ភ្នំពេញ៖ ជាការពិតណាស់ សព្វថ្ងៃអតីតបវរកញ្ញា លីវ ជីលី ហាក់កំពុងមានប្រជាប្រិយហក់ឡើងគួរឲ្យកត់សម្គាល់ ដោយមានការងារចូលជាហូរហែសឹងតែគ្មានពេលសម្រាក ជាមួយនឹងការថតស្ពតផ្សាយផលិផល ក៏ដូចជាសម្អាងការផ្សេងៗជាច្រើន បើទោះបីជាពេលនេះ រូបនាងត្រូវាបានផ្ទេរតំណាងទៅឲ្យបេក្ខភាពថ្មីក៏ពិតមែន។

យ៉ាងណាមិញ តារាស្រីរូបនេះ នាងមិនត្រឹមតែមានសមត្ថភាពនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ លីវ ជីលី ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់រូបភាព មិនថាពេលណានោះទេ ពិតជាស្រស់ស្អាតខ្លាំង​ជាមួយនឹងម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ ជាពិសេសជាមួយនឹងដង់ខ្លួនដ៏សាកសមរបស់នាងផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រភាគច្រើន ធ្លាប់តែបានឃើញរូបរាងដងខ្លួនដ៏អំណោយផល ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតលេចធ្លោរបស់ លីវ ជីលី នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ ក្នុងនោះ ស្រាប់តែពេលថ្មីៗនេះ អតីតបវរកញ្ញា រូបនេះបានទម្លាយរូបភាពខ្លួនកាលពីមិនទាន់ចូលប្រលងវិស័យបវរកញ្ញា គឺធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងជាខ្លាំង ដោយរូបរាងរបស់នាង មានសភាពធាត់មានសាច់ខ្លាំង ទម្រង់មុខឡើងមូលដូចព្រះច័ន្ទ បូករួមការតុបតែងខ្លួនមិនទាន់សម័យ ផ្ទុយស្រលះពីពេលឥឡូវ គឺ លីវ ជីលី មានរាងស្អាត ទម្រង់មុខពងក្រពើគួរឲ្យទាក់ទាញតែម្ដង ៕

សូមទស្សនារូបភាពខាងក្រោម៖

លីវ ជីលី
លីវ ជីលី
លីវ ជីលី
លីវ ជីលី
លីវ ជីលី ពីមុន ធៀបនឹង បច្ចុប្បន្ន
លីវ ជីលី ពីមុន ធៀបនឹង បច្ចុប្បន្ន
លីវ ជីលី ពីមុន ធៀបនឹង បច្ចុប្បន្ន
លីវ ជីលី ពីមុន ធៀបនឹង បច្ចុប្បន្ន
លីវ ជីលី ពីមុន ធៀបនឹង បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]