សៀមរាប៖ កន្លងមកមានបងប្អូនក្នុងប្រទេសកម្ពុជាមិនតិចនោះ ដែលស្គាល់ពីអភិបាលស្រុកវ័យក្មេង លោក ឃឹម ហ្វីណង់ ដែលជារឿយៗ លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុកប្រជាជនជាធំ ដែលចំណុចនេះធ្វើឱ្យក្តីស្រលាញ់ និងគោរពពីមហាជនទៅកាន់លោក មានទំហំធំមហិមារផងដែរ។
ជាការពិត ណាស់ ស្ថិតក្នុងវ័យជាង ៣០ ឆ្នាំ កើតក្នុងគ្រួសារមន្ត្រីរាជការ មានងារជាអភិបាលស្រុកវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា លោក ឃឹម ហ្វីណង់ ដែលមហាជនស្គាល់ថាជា អភិបាលស្រុកគំរូ និង លោកជាកូនប្រុសបង្កើតរបស់លោក ឃឹម ប៊ុនសុង ដែលជាអតីតអភិបាលខេត្តសៀមរាប ។ ប៉ុន្តែមុននឹងឈានមកដល់ចំណុចនេះអភិបាលស្រុកបន្ទាយស្រីវ័យក្មេងរូបនេះ មានប្រវត្តិសិក្សា និងការងារមិនធម្មតានោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ខាងក្រោមនេះ គឺជាប្រវត្តិសិក្សា និងប្រវត្តិការងាររបស់ លោក ឃឹម ហ្វីណង់ តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ ២០១៤ មុនពេលលោកបានក្លាយទៅជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបក្នុងឆ្នាំ២០១៩៖
១.ប្រវត្តិសិក្សា
-នៅឆ្នាំ ២០០០ ៖ បញ្ចប់ការសិក្សានៅទុតិយភូមិ បន្ទាប់មកលោកបានមកបន្តកាសិក្សានៅរាជធានីភ្នំពេញ ដោយសិក្សាជំនាញចំនួន ២ នៅសាកលវិទ្យាល័យផ្សេងៗពីគ្នា ។
-នៅឆ្នាំ ២០០៤ ៖ បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និង ទទួលបាននិទ្ទេសល្អក្នុងនាមជានិស្សិតដ៏ឆ្នើមមួយរូប ។ ឆ្នាំ ២០០៤ ដដែល លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបាននិទ្ទេសឆ្នើមដូចគ្នា ។
-នៅឆ្នាំ ២០០៩ ៖ បញ្ចប់សិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅរដ្ឋ Massachusetts ទីក្រុង Boston ដោយទទួលបានលំដាប់និទ្ទេសឆ្នើម ។
-នៅឆ្នាំ ២០១៥ ៖ បញ្ចប់វគ្គសិក្សាវិក្រឹតការមន្ត្រីជាន់ខ្ពស់ ពីសាកលវិទ្យាល័យភូមិន្ទរដ្ឋបាល និង ទទួលបានលំដាប់និទ្ទេសឆ្នើមផងដែរ ។
២.ប្រវត្តិកាងារ
-ឆ្នាំ ២០០៤ ៖ លោកបានធ្វើការងារនៅក្រុមហ៊ុនថ្នាំជក់របស់អាមេរិក អង់គ្លេស
–ឆ្នាំ ២០១៤ ៖ លោកបានចូលបម្រើការងារជានាយទាហានថ្នាក់វីរសេនីយ៍ទោនៃកងយុទ្ធពលខេមរភូមិន្ទ
-ឆ្នាំ ២០១៤ ៖ លោកបានចូលបម្រើការងារជានាយករងរដ្ឋបាលនៃសាលាខេត្តសៀមរាប
-ឆ្នាំ ២០១៩ ៖ លោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបរហូតមកទល់បច្ចុប្បន្ននេះ ៕
ប្រភព៖ ថ្មីថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]