ថៃ៖ បើទោះជា គូស្នេហ៍ដ៏ពេញនិយម រវាងតារាប្រុស លោក Mark Prin និង តារាស្រី Kimberley មានទំនាក់ទំនងគ្នា ជាយូរឆ្នាំហើយក៏ដោយ ប៉ុន្តែភាពផ្អែមល្ហែមក្នុងចំណងស្នេហ៍របស់អ្នកទាំងពីរ ហាក់មិនថមថយនោះទេ ជាពិសេស ថែមទាំងធ្វើឲ្យហ្វេនៗរំពឹងពីដំណឹងល្អរបស់គូស្នេហ៍មួយនេះ ក្នុងពេលឆាប់ៗ។
ដោយឡែក កាលពីថ្មីៗនេះវិញ តារាប្រុស លោក Mak Prin និង តារាស្រី Taew Natapohn បានចូលរួមនៅក្នុងកម្មវិធីមួយ ដើម្បីមកនិយាយអំពីរឿងភាគថ្មីរបស់អ្នកទាំងពីរ ប៉ុន្តែនៅក្នុងនោះ ស្រាប់តែពិធីករដ៏ល្បីលោក Kanchai បានជីកសួរនាំ ពីដំណឹងរៀបការនៅចុងឆ្នាំនេះរបស់គូស្នេហ៍តារាល្បីមួយគូ ថាតើនេះគឺជាគូរបស់ Mark និង Kimberley ដែរឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក Mak Prin ក៏បានឆ្លើយតបយ៉ាងច្បាស់ៗថា នៅមិនទាន់ទេ តែលោកក៏ចង់ឲ្យបានឆាប់ៗនេះ ព្រោះចិត្តចង់រៀបកា ហើយអ្នកទាំងពីរ ក៏បានមើលចិត្តថ្លើមគ្នា រយៈពេល ៨ឆ្នាំ ជាពិសេស តារាប្រុសរូបនេះ ថែមទាំងបង្ហើបថា ពួកគេមានឱកាសនិយាយរឿងរៀបការតែបន្តិចប៉ុណ្ណោះ តែក៏ត្រូវរង់ចាំ ពេលវេលាដែលនឹងអនុញ្ញាតឲ្យ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]