ពណ៌​ទឹក​នោម​​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​ជា​ធម្មតា​ វា​មាន​ពណ៌​លឿង​ស្រាល​ ទៅ​លឿង​ចាស់​។ កង្វះ​ជាតិ​ទឹក​ អាហារ ថ្នាំ​ និង​សារធាតុ​Hemoglobin​ អាច​ជះ​ឥទ្ធិពល​ដល់​ពណ៌​ទឹក​នោម​។ ចំពោះ​​ទឹក​នោម​ដែល​មាន​ពណ៌​មិន​ប្រក្រតី​អាច​​មាន​​ពណ៌​ល្អក់​ ក្រមៅ​ ឬ​ពណ៌​ក្រហម​។

​ពណ៌​ទឹក​នោម​របស់​ស្ត្រី​ពពោះ​ប្រែប្រួល​ដោយ​សារ​អ្វី​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​​ពណ៌​ទឹក​នោម​របស់​ស្ត្រី​ពពោះ​មាន​ការ​ប្រែប្រួល​។ មូលហេតុ​ទាំង​នេះ​ រួម​មាន​៖

១. កង្វះ​ជាតិ​ទឹក​

អំឡុង​ត្រី​មាស​ទី​១​ ស្ត្រី​ពពោះ​ច្រើន​តែ​ប្រឈម​នឹង​អាការៈ​ក្អួត​ចង្អោរ​ ដែល​​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក​ និង​នាំ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ និង​បរិមាណ​ទឹក​នោម​​តិច​។

២. វីតាមីន និង​អាហារ​បំប៉ន​អំឡុង​ពេល​មាន​គភ៌​

វីតាមីន​ និង​អាហារ​បំប៉ន​ផ្សេង​ៗ ដែល​ម៉ាក់​ៗ​ញ៉ាំ​អំឡុង​ពេល​មាន​គភ៌ អាច​ជា​មូលហេតុ​ផ្សេង​ទៀត​​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ។ ប្រសិនបើ​យើង​ញ៉ាំ​វីតាមីន​ ឬ​អាហារ​បំប៉ន​លើស​កម្រិត អាច​នឹង​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​។

៣. របប​អាហារ​

ជាក់​ស្ដែង នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​តែងតែ​គិតគូរ​​អំពី​ការ​ផ្លាស់ប្ដូរ​របប​អាហារ​មុន​គេ។​ បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ទំពាំង​បារាំង ​និង​ឆៃថាវ​ក្រហម​ ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ប្ដូរ​ពណ៌​បាន​។

​៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

ភាគច្រើន​ ស្ត្រី​ពពោះ​ងាយ​នឹង​​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​​រួម​មាន​ការ​ឆ្លង​មេរោគ​តម្រង​នោម​ បង្ហួរ​នោម​ ប្លោក​នោម​ និង​បំពង់ទឹកនោម រោគសញ្ញា​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​មាន​ដូចជា​នោម​ញឹក ក្រហាយ​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ព្រម​ទាំង​ហូរ​ឈាម និង​ទឹក​រម្អិល​​នៅ​ក្នុង​ទឹក​នោម ដែល​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ភ្លឺ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]