កូរ៉េខាងត្បូង៖ កាលពីថ្មីនេះ ត្រូវបានគេរាយការណ៍មក ក្រុមចម្រៀងប្រុសសកល BTS និង ក្រុមចម្រផងនារីចំណូលថ្មី aespa បានឈ្នះពានរង្វាន់នៅឯ MTV EMAs ឆ្នាំ ២០២១ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយ។

ជាក់ស្តែង កាលពីនៅថ្ងៃទី ១៤ ខែវិច្ឆិកា នៅលើព្រឹត្តិការណ៍ នៃកម្មវិធីចែកពានរង្វាន់ MTV EMAs ឆ្នាំ ២០២១ ដែលបានធ្វើឡើងនៅទីក្រុង Budapest ត្រូវបាន សិល្បករ K-pop ជាច្រើនត្រូវបានតែងតាំងឈ្នះពានរង្វាន់ ហើយក្នុងចំណោមពួកគេមានតែក្រុមចម្រៀងពីរប៉ុណ្ណោះដែលមានដូចជា BTS និង aespa បានឈ្នះពានរង្វាន់ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត BTS គឺជាអ្នកឈ្នះដ៏ធំបំផុតនៅយប់នេះ ដោយបានយកពានរង្វាន់ច្រើនបំផុត នៅឆ្នាំនេះ ដែលពួកគេ បានឈ្នះពានរង្វាន់ដ៏ទៅ ៤ ប្រភេទ ដែលបានតែងតាំងមានដូចជា «Best Group» «Best Pop» «Biggest Fans» និង «Best K-Pop» ជាដើម។

ទន្ទឹមនឹងនេះដែរ ក្នុងចម្រៀងក្មេងស្រី ដែលជាកូនពៅក្នុងទ្រនំ SM Entertainment ក្រុម Aespa ក៏បានឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍យប់នេះផងដែរ ដែលជាប្រភេទ «Best Korean Act»

អបអរសាទរ BTS និង aespa!

ប្រភព៖ gstarlive

សូមទស្សនារូបភាពខាងក្រោម៖

BTS
aespa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]