កូរ៉េខាងត្បូង៖ ជាការពិតណាស់ នៅ​ពេល​ដែល​អាកាសធាតុ​ចាប់​ផ្តើម​ចុះត្រជាក់ ឬដល់ខែរងា វា​ក៏​ដល់​ពេល​ដែល​សុភាពនារីមួយចំនួន និយម​នាំគ្នាពាក់​អាវ​ជិតៗ ក្រាស់ៗ ឬអាវកក្អមជាដើមនៅពេលពួកគេចេញទៅខាងក្រៅ ដើម្បីការពារកុំឲ្យរងាផង និងអាចការពារស្បែកកុំឲ្យស្ងួតផង។

ជាមួយគ្នានេះដែរ សម្រាប់ការនិយមតែងខ្លួនជាមួយប្រភេទអាវកក្អមនេះ ​មិន​ត្រឹម​តែ​ជា​ម៉ូតពេញនិយម​សម្រាប់​នារី​ៗទូទៅប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ស្ទាយ៍ដ៏ពេញនិយមបំផុតផងដែរ សម្រាប់​​តារា K-pop ទាំងប្រុសទាំងស្រី។ ហើយខាងក្រោមនេះ ជាសម្រស់របស់តារាស្រីកូរ៉េមួយចំនួន ដែលបានពាក់អាវម៉ូតសាមញ្ញៗដូចៗគ្នា ហើយបើនិយាយពីសម្រស់វិញ ក៏ស្រស់ស្អាត ទាក់ទាញមិនចាញ់គ្នាប៉ុន្មាននោះឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើប្រិយមិត្តចូលចិត្តតារាស្រីរូបណាជាង?

១.Rosé (BLACKPINK)

 នៅពេលដែល Rosé ពាក់អាវនេះគឺ​ស័ក្តិសម​ណាស់​សម្រាប់​នាង។ ជាមួយនឹងខោខូវប៊យចង្កេះវែង ជើងធំទូលាយថែមទៀតនោះ មើលទៅនាង ដូចជានារីអភិជននៅប៉ារីសយ៉ាងដូច្នោះ។

Rosé

២.Seulgi (Red VelVet)

នាងក៏ពាក់អាវកក្អមបានស្អាតដែរ ប៉ុន្តែ Seulgi បាន​បន្ថែម​អាវ​ក្រៅ​មួយ​ជាន់ទៀត ​ដើម្បី​មើល​ទៅ​ថ្លៃថ្នូរ ស្អាតជាងមុន។ 

Seulgi

៣.Lisa (BLACKPINK)

នាងក៏ពាក់អាវកក្អមបានស្អាតដូច Seulgi ដែរ ហើយនាងក៏​បន្ថែម​អាវ​ក្រៅពណ៌ខៀវ​មួយ​ជាន់ទៀត ​ដើម្បី​មើល​ទៅ​ថ្លៃថ្នូរ ស្អាតជាងមុន។ 

Lisa

៤.Yoona

ត្រឹម​តែ​អាវ​កក្អមពណ៌ខ្មៅយ៉ាងសាមញ្ញប៉ុណ្ណោះ ប៉ុន្តែ Yoona នៅ​តែ​បញ្ចេញ​សម្រស់​បានយ៉ាងស្អាត បែប​យុវវ័យ ហើយ​ការ​តុបតែង​ខ្លួន​ក៏មានភាពជឿជាក់។

Yoona

៥.Suzy

នាងជាតារាស្រីម្នាក់ ដែលចូលចិត្តពាក់អាវកក្អម ហើយការ​តុប​តែង​ខ្លួនរបស់នាង ក៏​ស្រស់​ស្អាត​​សម​នឹង​ឈុត​មួយ​នេះ​ផង​ដែរ។

Suzy

៦.Jennie (BLACKPINK)

សម្រស់របស់ Jennie ពេលពាក់អាវម៉ូតនេះរបស់ម៉ាក Chanel ពិតជាធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរគ្រប់គ្នា។

Jennie

៧.Shin Min Ah

តុបតែងខ្លួនស្រាលៗ ជាមួយនឹងអាវម៉ូតនេះ ពិតជាអាចជួយឲ្យសម្រស់របស់នាងមើលទៅក្មេងជាងវ័យ។

Shin Min Ah

ប្រភព៖ kenh14.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]