រាជធានីភ្នំពេញ៖ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ អាចចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃនេះ។
យោងតាមសេចក្តីជូនដំណឹងនេះ ក្រសួងទេសចរណ៍មានកិត្តិយស និងសេចក្តីរីករាយ សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ទេសចរអន្តរជាតិ និងអ្នកដំណើរទាំងអស់ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ ដោយត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស,ផ្លូវគោក និងផ្លូវទឹក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដ-១៩ (ដោយម៉ាស៊ីន PCR) ដែលមានសុពលភាពរយៈពេល៧២ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។ ពេលមកដល់កម្ពុជា, ទេសចរតម្រូវឱ្យធ្វើតេស្តរហ័សកូវីដ១៩ (COVID-19 Rapid Test) អនុវត្តដោយមន្រ្តីសុខាភិបាលនៅតាមច្រកទ្វារចេញ-ចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័សរយៈពេលពី១៥ ទៅ ២០នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរអាចធ្វើដំណើរបានដោយសេរីនៅទូទាំងកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្ត ក្រុងនោះទេ និងមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ។
២.ទេសចរអន្តរជាតិ និងអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាកដើម្បីធ្វើតេស្តដោយម៉ាស៊ីនPCR នៅតាមច្រកទ្វារចេញ-ចូលកម្ពុជា និងត្រូវធ្វើចត្តាទ្បីស័កពេញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។
៣.ទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាទ្បីស័កនៅតាមមណ្ឌលចត្តាទ្បីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យចេញពីការធ្វើចត្តាទ្បីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
គិតត្រឹមពេលនេះ កម្ពុជា បានសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានរហូតដល់ជិត៨៨%នៃចំនួនប្រជាជនសរុប១៦លាននាក់រួចហើយ។ បច្ចុប្បន្ន កំពុងផ្តល់ជូននូវវ៉ាក់សាំងដូសជំរុញថែមទៀត និងបន្តយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ០៥ឆ្នាំផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]