បរទេស៖ តារាចម្រៀង Joe Jonas ដែលត្រូវបានស្កាល់ជា មិត្តប្រុសរបស់តារាចម្រៀងស្រី Taylor Swift អាយុ ១៨ ឆ្នាំ ត្រូវបានប្រទះ ចូលរួមក្នុងពិធីជប់លៀង ជាមួយនឹង ប្រពន្ធនាង Sophie Turner បានដើម្បីអបអរសាទរការសម្តែងរបស់តារាស្រីរូពនេះ នេះបើតាមគេរាយការណ៍មក។
តួយ៉ាង ពិធីជប់លៀងមួយនេះ ដែលតារាស្រី វ័យ ៣១ឆ្នាំរូបនេះ បានធ្វើពិធី ជប់លៀងដ៏តូចមួយ នៅឯក្លឹបរាត្រី L'Avenue ក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីបានសម្តែងក្នុងកម្មវិធីកំប្លែង Saturday Night Live បានដោយជោគជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងត្រូវបានឲ្យដឹងថា ស្វាមី និងភរិយា Joe Jonas និង Sophie Turner បានមកអបអរសាទរតារាស្រីរូបនេះ Swift ដែលការបង្ហាញខ្លួន ដោយបានមានការទាក់ទាញការចាប់អារម្មណ៍យ៉ាងលើសសប់ ដោយសារតែ Joe Jonas ធ្លាប់ណាត់ជួប Taylor ក្នុងឆ្នាំ 2008 ។
ត្រឡប់ទៅវិញ តារាចម្រៀង Jonas Brothers មានទំនាក់ទំនងស្នេហារយៈពេលបីខែជាមួយ Taylor ហើយបន្ទាប់មកបានសុំនាងបែក តាមរយៈការហៅទូរសព្ទរយៈពេល ២៧ វិនាទី។ ក្រោយមក Joe បានសុំទោសដល់ម្ចាស់បទ «Blank Space» ក្រោយមកពួកគេបានក្លាយជាមិត្តល្អ។
ទៀតសោត Taylor Swift បានជួបប្រទះនឹងស្នេហាជាច្រើនទៀត បន្ទាប់ពីបានបែកគ្នាជាមួយនឹងអតីតមិត្តប្រុស Joe Jonas។ បច្ចុប្បន្ននាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងជនជាតិអង់គ្លេស Joe Alwyn។ ក្នុងឱកាសដ៏ពិសេសនេះ មិត្តប្រុស Taylor បានអវត្តមានដោយសារ ជាប់រវល់ថតរឿងនៅក្រៅប្រទេស នេះបើតាមប្រភពបានចេញផ្សាយ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]