កម្សាន្ត៖ អាចនិយាយបានថា តារាស្រីទាំងពីរដួង Angelababy និង Zhao Liying សុទ្ធសឹងតែជា តារាសម្ដែងដ៏ល្បីល្បាញ នៅក្នុងឧស្សាហកម្មកម្សាន្តចិន ដែលតែងតែត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រជាច្រើន យកមកប្រៀបធៀបគ្នាឥតឈប់ឈរ ទាំងអាជីព ជីវិតផ្ទាល់ខ្លួន ក៏ដូចជា ចំណុចពិសេសនៃរូបសម្រស់របស់ អ្នកទាំងពីរ។  

ជាក់ស្ដែង កាលពីថ្មីៗនេះ ទំព័រដ៏ល្បី 163 បានលើកយកអត្ថបទគួរឱ្យចាប់អារម្មណ៍មួយ ដែលបង្ហាញពីរូបរាងស្លីមតូចច្រឡឹង របស់ Angelababy និង Zhao Liying ប៉ុន្តែ បន្ថែមពីនេះ ក៏មានការចែករំលែករូបភាព ក្នុងស្ទាយ៍តែមួយ របស់តារាស្រី ២ រូបនេះ ជាមួយនឹងសម្លៀកបំពាក់រ៉ូបខ្លី ពណ៌ដូចគ្នា និងពាក់អាវក្រៅពីលើស្មារដូចគ្នា ដែលជាចំណុចដ៏ទាក់ទាញបំផុត ពីមហាជន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ទន្ទឹមនឹងនោះ Zhao Liying ត្រូវបានគេមើលឃើញ ពីភាពមិនសូវលេចធ្លោ និងស៊ីវីល័យប៉ុន្មានទេ បើទោះបីជា នាងស្លៀកពាក់ឈុតពណ៌តែមួយ និងមានឥរិយាបថឈរដូចគ្នាក៏ដោយ។ ហើយគ្រប់គ្នា ក៏បានលើកឡើងថា នៅពេលនោះ សម្រស់របស់ Zhao Liying ហាក់មិនទាន់មានភាពល្អឥតខ្ចោះនោះទេ និងបានដឹងទៀត​ថា ​នេះ​ជា​រូបភាព​របស់នាង កាលពីជាច្រើន​ឆ្នាំ​មុន​ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelababy 
 Angelababy 
Zhao Liying
Zhao Liying
រូបភាពស្ទាយ៍ដូចគ្នា រវាង Angelababy និង Zhao Liying
រូបភាពស្ទាយ៍ដូចគ្នា រវាង Angelababy និង Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]