កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ផលិតកម្ម SM Entertainment បានបញ្ចេញរូបភាពថ្មីសម្រាប់អាល់ប៊ុមទី ៣ នាពេលខាងមុខរបស់ NCT មានឈ្មោះ «Universe» ជាមួយសមាជិកក្រុមពេញលេញ។
ទោះយ៉ាងណាក៏ដោយ លើកនេះ សមាជិក WinWin និង Lucas បែរជាអវត្តមាន ដោយអ្នកទាំងពីរមិនត្រូវបានគេឃើញនៅក្នុងផ្ទាំងរូបភាពថ្មីនេះទេ ហើយឈ្មោះរបស់ពួកគេក៏មិនត្រូវបានសរសេរក្នុងចំណោមសមាជិកដទៃផងដែរ ដែលត្រូវបានឲ្យដឹងថា Lucas បច្ចុប្បន្នកំពុងសម្រាក ខណៈ WinWin មានកាលវិភាគថតនៅក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទាក់ទងនឹងបញ្ហានេះ ប្រិយមិត្តភាគច្រើនបានសម្ដែងការខកចិត្តដែលមិនបានឃើញក្រុមផ្សព្វផ្សាយជាមួយសមាជិកទាំង២៣នាក់នោះ ដោយបាត់សមាជិករហូតទៅដល់ ២នាក់ ដែលបានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសហ្វេនៗ នៅក្នុងស្រុកចិន មានការអន់់ចិត្តចំពោះបញ្ហានេះ។
មតិជាច្រើននៅលើបណ្តាញសង្គម បានបញ្ចេញ វាពិតជាអាក្រក់ពេកដែលសមាជិក ជនជាតិចិន ទាំងពីរនឹងមិនត្រូវបានដាក់បញ្ចូលក្នុងការផ្សព្វផ្សាថ្មី នៃអាល់ប៊ុមធំរបស់ពួកគេ ដោយមហាជន សង្ឃឹមថាពួកគេនឹងត្រលប់មកវិញឆាប់ៗនេះ ជួបជុំគ្នាវិញ ជាមួយនឹងសមាជិកពេញលេញ ២៣នាក់។
ទន្ទឹមនឹងនេះ អាល់ប៊ុមនឹងចេញផ្សាយនៅថ្ងៃទី ១៤ ខែធ្នូ។ ដូច្នេះទន្ទឹងរង់ចាំអាល់ប៊ុមថ្មីរបស់ពួកគេ និងបញ្ចេញនាពេលខានមុខនេះ!
ប្រភព៖ https://gstarlive.com/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]