ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ម៉ែរួយ អ្នកលក់អនឡាញ និងជាបង្រៀនច្បាប់ស្រូបទាញដ៏ល្បី បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកនិយមគាំទ្រខ្លួន ក្រោយពេលបានដឹកដៃស្វាមីដ៏សែនស្រស់សង្ហា ចូលរោងការ លាភាពនៅលីវរបស់ខ្លួននេះ ។  

យ៉ាងណាមិញ ក្នុងនាមជាអ្នកលក់អនឡាន និងជាអ្នកបង្រៀច្បាប់ស្រូបទាញដ៏ល្បីហើយនោះ មហាជនជាច្រើនបានដឹងច្បាស់ថា ម៉ែរួយ ជាបុគ្គលដ៏ជោគជ័យ និងជាស្រ្តីដ៏រឹងមាំមួយរូប ជាពិសេស ថែមទាំងជាអ្នកគ្រប់គ្រងមនុស្សក្រោមខ្លួនរាប់ពាន់នាក់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើទោះបីជា អ្នកលក់អនឡាញ ល្បីឈ្មោះរូបនេះមានភាពរឹងមាំនិងអាចជាបង្អែកខ្លួនឯងយ៉ាងណាក្តី ក៏ក្រោយពេលរៀបការហើយ ស្រាប់តែ ម៉ែរួយ ចេញមុខមកទម្លាយគន្លឹះក្នុងការទាក់ចិត្តប្តីឲ្យស្រលាញ់ខ្លួនទន់ឆ្អឹង។

ដោយក្នុងនោះ ម៉ែរួយបានលើកឡើងថា មិនត្រូវរឹងមាំខ្លាំងពេកទេពេលនៅជាមួយប្តី ថែមទាំងកុំមានអំនួតនៅពេលដែលខ្លួនជាភរិយាអាចរកចំណូលបានច្រើនជាងប្តី ហើយជាពិសេសនោះគឺ ត្រូវតែចេះផ្អែមល្ហែម យកចិត្តប្តីជាពិសេសតែម្ដង៕

សូមទស្ស​នារូបភាព និងជូនវីដេអូខាងក្រោម៖

ម៉ែរួយ
ម៉ែរួយ និងស្វាមី
ម៉ែរួយ និងស្វាមី
ម៉ែរួយ និងស្វាមី
ម៉ែរួយ និងស្វាមី
@krumala

♬ original sound - Mala Mala
វីដេអូ ម៉ែរួយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]