បរទេស​៖ នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា កន្លងទៅនេះ តារាម៉ូដែលស្រីដ៏ល្បី Miranda Kerr និង ស្វាមី លោក Evan Spiegel បានចូលរួមក្នុង កម្មវិធីបុណ្យមួយ ដើម្បីអបអរសាទរ ខួបលើកទី ១០ នៃការបង្កើតអង្គការសប្បុរសធម៌ Baby2Baby នៅ West Hollywood រដ្ឋ Los Angeles ។ 

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត តារាស្រី Miranda Kerr បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀករ៉ូបពណ៌ស្រស់ បង្ហាញរាងយ៉ាងទាក់ទាញ បើទោះបីជានាងមានស្វាមី និងមានកូនរួចទៅហើយ​ជាពិសេស គូស្វាមីភរិយាអ្នកទាំងពីរ ថែមទាំងបានបណ្ដើរគ្នាចូលក្នុងកម្មវិធីយ៉ាងល្អូកល្អើន ពោរពេញដោយញញឹម ​និងមានកាយវិការ​ស្និទ្ធស្នាល​ នៅ​ចំពោះ​មុខ​កាមេរ៉ា ​របស់​អ្នក​យក​ព័ត៌មាន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញបែបនេះហើយ អាចនិយាយបានថា ជីវិតប្ដីប្រពន្ធរបស់ តារាម៉ូដែលស្រីរូបនេះ នៅតែមានភាពផ្អែមល្ហែម មិនប្រែប្រួល នៅការរស់នៅ រួមរស់ជាប្ដីប្រពន្ធ​អស់រយៈពេល ៤ ឆ្នាំទៅនេះ ៕

ប្រភព៖ Ngooisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr 
Miranda Kerr និង ស្វាមី
Miranda Kerr និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]