ចិន៖ ព្រឹត្តិការណ៍ដ៏ធំបំផុត ដែលត្រូវបានគេទន្ទឹងរង់ចាំ នោះគឺ GQ - Man Of The Year ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា នៅឯកោះ Sanya ហើយនៅក្នុងកម្មវិធីមួយនេះ ក៏មានវត្តមានតារាល្បីៗជាច្រើន នៅក្នុងប្រទេស ព្រមទាំងត្រូវបានគេរំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ដ៏ក្តៅគគុកបំផុត នៅឆ្នាំក្នុងឆ្នាំនេះ។ 

ដោយឡែក ដើម្បី​ត្រៀម​ខ្លួន​ សម្រាប់​កម្មវិធីដ៏ពិសេសនេះ តារា​ប្រុសស្រីមួយចំនួន បានធ្វើដំណើរ ទៅ​កន្លែង​នោះ មុន​ប៉ុន្មាន​ថ្ងៃ ផងដែរ។ ប៉ុន្តែរឿងដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងការធ្វើដំណើររបស់សិល្បករ គឺនៅ​រសៀល ​ថ្ងៃ​ទី​១៥ វិច្ឆិកា តារាស្រី Dilraba ក៏បានធ្វើដំណើរ​ទៅ​ Sanya ដោយនាង បានពាក់​មួក និង​ពាក់​ម៉ាស​បិទ​មុខ និង​មិន​សូវ​តុបតែង​ខ្លួន​ខ្លាំងពេកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅពេលដែល Dilraba បានបង្ហាញខ្លួននៅអាកាសយានដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ ស្តាប់ការណែនាំ សម្រាប់ការធ្វើតេស្តរហ័សជំងឺកូវីដ១៩ ក៏បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយ​ ព្រោះនៅក្នុងនោះ តារាស្រីរូបនេះ ហាក់មានភាពភ្ញាក់់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង រហូតដល់នាងដួល ពីខាងក្រោយខ្នងជំនួយការ បន្ទាប់ពីត្រូវបានស្នើសុំឱ្យ រុកច្រមុះធ្វើតេស្ត រកមេរោគកូវីដ-១៩ ភ្លាមៗ នៅឯអាកាសយានដ្ឋាន។

តែទោះជាយ៉ាងណា ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​បាន​បញ្ចប់ទៅ តារាស្រីរូបនេះ ក៏​បាន​លើក​ទឹក​ចិត្ត​ខ្លួនឯងឡើងវិញ។ ហើយសកម្មភាពមួយ​នេះ​ ក៏បានធ្វើ​ឱ្យ​មនុស្សជាច្រើន ​អស់​សំណើច ​ព្រោះ​កាយវិការដ៏គួ​ឱ្យ​ស្រលាញ់​របស់នាង ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba 
Dilraba ពេលកំពុងធ្វើតេស្តកូវីដ ១៩
Dilraba ពេលកំពុងធ្វើតេស្តកូវីដ ១៩
Dilraba ពេលកំពុងធ្វើតេស្តកូវីដ ១៩
Dilraba ក្រោយពេលធ្វើតេស្តកូវីដ ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]