ភ្នំពេញ៖ នៅក្នុងនេះ ដោយសារកំណើនអ្នកឆ្លងកូវីដ១៩មានការថយចុះច្រើន និងប្រតិបត្តិការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅលើប្រជាជនជិតគ្រប់ចំនួនគោលដៅទៀតនោះ សម្តេច តេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យ​មានការបើកប្រទេសឡើងវិញ គ្រប់វិស័យ នៅទូទាំងរាជធានីភ្នំពេញ។

​ជាការពិតណាស់ ក្រោយពីប្រទេសកម្ពុជាបានបើកដំណើរការវិញរួចមក ក្រសួង​ធម្មការ និង​សាសនា​បាន​ប្រកាស​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ពិធី​នានាតាមបែបសាសនាឡើងវិញ ប៉ុន្តែអ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​មិន​ត្រូវ​និមន្ត​បិណ្ឌ​បាត​តាម​ទីផ្សារ​ឡើយ ករណីល្មើសវិន័យនឹងត្រូវចាប់ផ្សឹកមិនខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០២១ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​មាន​ប្រសាសន៍​ថា មាន​ជនខិលខូច​មួយ​ចំនួន ដែល​យក​សាសនា​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ធ្វើ​អាជីវកម្ម​ដូច​ជា​ដើរ​រ៉ៃ​អង្គាសប្រាក់ ឬ​ក្លែង​ធ្វើ​ជា​សង្ឃ​ត្រូវ​បញ្ឈប់​ទ​ង្វើ​ទាំងនេះ​ជា​បន្ទាន់ ដើម្បី​ចៀសវាង​ប្រឈម​នឹង​ទោសទណ្ឌ​តាម​ផ្លូវច្បាប់ ហើយ​លោក​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ដែល​និមន្ត​បិណ្ឌបាត​រាល់ថ្ងៃ​នៅ​តាម​ភូមិឋាន​នានា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វី​ដ​១៩​ឱ្យ​បាន​ខ្ពស់​បន្ថែម​ទៀត ទោះបី​ស្ថានភាព​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​បន្តិច​ក៏​ដោយ តែ​អត្រា​នៃ​ការ​ស្លាប់​របស់​អ្នកជំងឺ​នៅ​តែ​ជា​អត្រា​ដែល​គួរ​ឱ្យ​បារម្ភ​ដដែល ។

អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ថ្លែង​បន្ត​ថា នៅ​ពេល​និមន្ត​បិណ្ឌបាត​តាម​ភូមិ​ព្រះសង្ឃ​ត្រូវ​ពាក់​ម៉ាស និង​ត្រូវ​យក​អាល់កុល​ដាក់​តាម​ជាប់​រហូត និង​ត្រូវ​រក្សា​គ​ន្លា​ត​ពី​ពុទ្ធបរិស័ទ​យ៉ាងតិច​២​ម៉ែត្រ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​ដើម្បី​កុំ​ឲ្យ​នាំ​ជំងឺ​នេះ​មក​ចម្លង​ដល់​ព្រះសង្ឃ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ទី​អារាម ។

លោក​ សេង សុ​មុនី បាន​បន្ថែម​ថា បច្ចុប្បន្ន​ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ​អាច​និមន្ត​បិណ្ឌបាត​បាន​ឡើង​វិញ​ហើយដោយ​សារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​មាន​ភាព​ធូរស្រាល​បន្តិច ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ​ផង​ដែរ បន្ទាប់​ពី​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​ឆ្លង​រាលដាល​ខ្លាំង ។

ជាមួយ​គ្នា​នេះ​ដែរ​លោក សេង សុ​មុនី បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​ទាំងឡាយ​មិន​ត្រូវ​និមន្ត​បិណ្ឌបាត​នៅ​តាម​ទីផ្សារ​ឡើយ ព្រោះ​កុំឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​នៃ​ព្រះពុទ្ធ​សាសនា តែបើ​ក្នុង​ករណី​ព្រះសង្ឃ​អង្គ​ណា​ល្មើស​បម្រាម​នេះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ផ្សឹក​មិន​ខាន ។

យ៉ាងណាមិញ មានការ​បញ្ជាក់​ផង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​១២១៩​អង្គ​ហើយ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​ចំនួន​១១៤២​អង្គ និង​អនិច្ចធម្ម​ចំនួន​១២​អង្គ កូ​វី​ដ​វា​មិន​ស្គាល់​បាប​បុណ្យ​នោះ​ទេ ៕

ប្រភព៖ BTV

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា  
ព្រះសង្ឃនិមន្តបិណ្ឌបាត (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]