រាជធានីភ្នំពេញ៖ កាលពីថ្មីៗនេះ បវរកញ្ញាតំណាងកម្ពុជា ប៉ូគីមថេង សុតធីតា បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីទៅប្រកួត នៅក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ២០២១ ហើយ។ ក្នុងនោះ បវរកញ្ញារូបនេះ មិនប្រាថ្នាសុំអ្វីច្រើនពីអ្នកគាំទ្រឡើយ ក្រៅពីសុំកម្លាំងចិត្តពីចម្ងាយ។

ជាមួយគ្នានេះដែរ បើតាមសំណេររបស់បវរកញ្ញា ប៉ូគីមថេង សុតធីតា បង្ហើរសំណេររបស់នាងដូច្នេះថា៖ សុំតែម៉្យាងទេ សង្ឃឹមថាស្អែកនិងបានឃើញវត្តមានបងប្អូនទាំងអស់ ត្រឹមពីចំងាយក៏បាន ព្រោះពួកយើងត្រូវអនុវត្តតាមវិធានការ ៣ កុំ ៣ ការពារទាំងអស់គ្នា តែត្រឹមផ្តល់កំលាំងចិត្តពីចំងាយក៏គ្រប់គ្រាន់ហើយសម្រាប់នាងខ្ញុំ ស្រលាញ់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះដែរ ក៏មានមហាជន ក៏ដូចជា អ្នកគាំទ្រ បានចូលទៅខមិនព្រោងព្រាត លើកទឹកចិត្ត និងផ្តល់កម្លាំង ដល់បវរកញ្ញារូបនេះ ហើយក៏សង្ឃឹមយ៉ាងមុតមាំលើសមត្ថភាព និងសម្រស់របស់ ប៉ូគីមថេង សុតធីតា និងរំពឹងថា បវរកញ្ញារូបនេះ នឹងនាំនូវជោគជ័យជូនមាតុភូមិវិញ។

សូមរំលឹកផងដែរថា ម្ចាស់ជ័យលាភី MGC 2021 ប៉ូគីមថេង សុតធីតា ធ្លាប់ឆ្លងកាត់ដោយបានចូលរួមប្រកួតកម្មវីធីប្រកួតបវកញ្ញា៨លើក ក្នុងនោះរួមមាន Khmer Super Model កញ្ញាជាប់ត្រឹម Top 10 ក្រោយមកកញ្ញាចូលរួមក្នុងកម្មវីធី MCG 2016, MCG 2017 ( top 10 ) កម្មវីធី Miss Tourism World កញ្ញាបានជាប់ 3 rd runner up ផងដែរ បន្ទាប់មកកញ្ញាបានប្រឡូក Asin Model Festival 2018, Miss Universe Cambodia ( 3rn runner up ) ,Miss Asia Pacific និងកម្មវីធី Miss Tourism Metropolitan ( Top 10 ) ទ​ម្រាំ​ បវរកញ្ញារូបនេះ ត្រូវបានជ្រើសរើសដើម្បីតំណាងកម្ពជា ដើម្បីចូលរួមប្រកួត នៅក្នុងកម្មវិធីប្រកួត Miss Grand Cambodia នៅឯប្រទេសថៃ៕

បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា
បវរកញ្ញា ប៉ូគីមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]