ថៃ៖ ប្រិយមិត្តជាច្រើន បានស្គាល់រួចមកហើយ តារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាព អាចនិយាយបានថាជាតារាជើងចាស់មួយរូប នាង Nune Woranuch ដោយគ្រប់គ្នាបានស្គាល់តារារូបនេះ តាមរយៈឈ្មោះ នាង ឡាំយ៉ង ដោយសារតែ មានវត្តមានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ភភាគថៃជាច្រើន មិនចេះដាច់ ។    

យ៉ាងណាមិញ តារាស្រី ដ៏មានប្រជាប្រិយភាពប្រចាំប្រទេសថៃ Nune ជាតារាសម្ដែងមួយរូប ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈ ជាយូរឆ្នាំមកហើយ ព្រមទាំងទទួលបាននូវការគាំទ្រ ជាច្រើនពីទស្សនិកជន ពីសមត្ថភាពសម្ដែងយ៉ាងល្អឥតខ្ចោះ ក៏ដូចជា រូបសម្រស់ដ៏ស្រស់ស្អាត និងក្មេងជាងវ័យ របស់នាងផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងថ្មីៗនេះ Nune ក៏កាន់តែបង្អួតខ្លួនយ៉ាងទាក់ទាញ ក្នុងឈុតហាយសូទាន់សម័យតាមវ័យ អាវសំយ៉ែសស្មាម្ខាង ព្រមទាំងទម្លាក់សក់រាយមន្តស្នេហ៍ ជាមួយសម្រស់ដ៏ក្មេងជាងវ័យស្ទើរតែមិនគួរឲ្យជឿថា បច្ចុប្បន្ននេះ នាងមានអាយុ ៤០ ឆ្នាំទៅហើយ ក្នុងពេលដែលហ្វេនៗនិងមិត្តៗជាច្រើន បានចូលមកសម្ដែងនូវក្ដីពេញចិត្តនឹងសម្រស់ ព្រមទាំងការតុបតែងខ្លួនរបស់នាង គ្រប់ៗគ្នា៕     

សូមទស្សនារូបភាពខាងក្រោម៖

Nune Woranuch
Nune Woranuch
Nune Woranuch
Nune Woranuch
Nune Woranuch
Nune Woranuch
Nune Woranuch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]