រាជធានី​ភ្នំពេញ៖ ពិតជារឿងហួសថ្លែងមួយ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ ដោយម្ចាស់រថយន្តព្រួសមួយគ្រឿង អស់សាំង ហើយបានពឹងអ្នករត់ម៉ូតូកង់បី ជួយរកទិញសាំងឱ្យ តែពេលដែឡទិញសាំងបានហើយ បែរជាម្ចាស់រថយន្ត បែរជាមិនឱ្យលុយដល់អ្នករត់ម៉ូតូកង់បី ដោយសន្យាថានឹងបាញ់សងលុយវិញតាមវីង តែឥឡូវទៅបាត់ដំណឹងសូន្យឈឹង តេក៏មិនលើកថែមទៀត។

ក្នុងនោះ បើតាមគណនីហ្វេសប៊ុកអ្នករត់ម៉ូតូកង់បី បានសរសេររៀបរាប់នៅលើបណ្តាញសង្គមដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នករត់ម៉ូតូកង់បី

ជាមួយគ្នានោះ ​បើ​តាម​ស្លាក​លេខ​ភ្នំពេញ 2BJ-7190 នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ជាអតីត​ម្ចាស់​រថយន្ត​ព្រួស​នេះ បាន​អះអាងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា «​ឡាន​មួយ​នេះ លោក​បាន​លក់​ទៅ​គេ​យូរហើយ ហើយ​សុំ​កុំ​យល់​ច្រឡំ យក​រូប​ក្មួយ​ប្រុស​របស់​លោក មក​ខ​មិន។ ក្នុង​នោះ ក៏​មាន​បង្ហាញ​លិខិត​ទិញ​-លក់​រថយន្តផងដែរ ដោយ​មាន​បញ្ជាក់​ឈ្មោះ​អ្នកទិញ​ទៀត​ផង ប៉ុន្តែ​មិន​មាន​ចុះ ​ថ្ងៃខែ ​នោះ​ទេ​» ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]