ព្រះសីហនុ៖ នាពេលថ្មីៗនេះ ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ច នៅក្រុងព្រះសីហនុ ដោយមានទាំងគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ ដែលអនុវត្តដោយ យូអិនឌីភី (UNDP) និងក្រសួងបរិស្ថាន។
ដោយឡែក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឯកអគ្គរាជទូត មិកាមិ បានចុះទៅពិនិត្យទីតាំងគ្រប់គ្រងសំណល់ មួយចំនួនក្នុងក្រុងព្រះសីហនុ រួមជាមួយសហការីមកពីក្រសួងបរិស្ថាន និងយូអិនឌីភី(UNDP) ប្រចាំកម្ពុជា។ ស្ថានទូតជប៉ុនបាននឹងកំពុងគាំទ្រ "គម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ" ដែលអនុវត្តដោយ យូអិនឌីភី (UNDP) និងក្រសួងបរិស្ថាន ។ យើងសង្ឃឹមថាគម្រោងរបស់យើងនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុងព្រះសីហនុក្នុងការកែលម្អបរិស្ថាន និងធ្វើឲ្យទីក្រុងស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជាមួយនឹងគម្រោងទប់ស្កាត់សំណល់ផ្លាស្ទិករបស់ប្រទេសជប៉ុននេះ នឹងជួយកែប្រែមុខមាត់ក្រុងព្រះសីហនុឱ្យកាន់មានសោភ័ណល្អប្រសើរជាងពេលមុនៗផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]