តារាកម្សាន្ត៖ កាលពីព្រឹកព្រលឹម ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ បវរកញ្ញាហ្គ្រែនកម្ពុជាឆ្នាំ២០២១ (Miss Grand Cambodia) កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅចូលរួមក្នុងការប្រកួតបវរកញ្ញាហ្គ្រែនអន្តរជាតិ ដែលគ្រោងនឹងប្រារព្ធឡើងនៅខេត្តភូកេត ប្រទេសថៃ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន ក្នុងកំឡុងពេលនៅក្នុងព្រលានហោះអន្តរជាតិភ្នំពេញ ត្រៀមនឹងចេញដំណើរ កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា បានសាងភាពភ្ញាក់ផ្អើល និងគួរឲ្យស្ងើចសរសើរជាខ្លាំង ក្រោយបានក្រាបសំពះអ្នកមានគុណទាំងពីរ គឺទាំងលោកឪពុក និងអ្នកម្តាយ ប្រកបដោយកាយវិការទន់ភ្លន់ សាកសមជានារីខ្មែរ រហូតទទួលបានការស្ងើចសរសើរពីសំណាក់មហាជនយ៉ាងច្រើនកុះករតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា បវរកញ្ញាហ្រ្គែនកម្ពុជា នឹងធ្វើការចូលរួមប្រកួតក្នុងនាមជាបេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ក្នុងការកម្មវិធីប្រកួតបវរកញ្ញាហ្គ្រែនអន្តរជាតិ ឬMiss Grand International ដែលនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕

  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា ក្រាបសំពះលាឪពុកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]