បរទេស៖ កាលពីថ្មីៗនេះ នៅលើប្រព័ន្ធអ៉ីនធើណែត បានធ្វើឲ្យ អ្នកគាំទ្រតារស្រី Selena Gomez ជឿជាក់ថា អាវចាក់ ដែលនាងបានពាក់បង្ហាញនៅរូបភាពចុងក្រោយ មិនមែនគ្រាន់តែជាអាវរងានោះទេ ផ្ទុយទៅវិញ វាជាតម្រុយមួយដែលនាងពិតជាមានទំនាក់ទំនងជាមួយ តារាសម្តែងខ្នាតអាមេរិកលោក Chris Evans ។

ជាក់ស្តែង តារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញនៅលើវីដេអូឃ្លីបខ្លីមួយនៅលើ TikTok របស់មិត្តភ័ក្តិរបស់នាងតារាស្រី Taylor Swift ដែលពាក់អាវយឺតចាក់ប៉ាក់ខ្សែពណ៌សកាម៉ៃ ដែលអ្នកគាំទ្របានរកឃើញវាមានភាពស្រដៀងសឹងតែដូចគ្នា ដែល Evans បានពាក់គ្រាកន្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះ​ជា​ការ​បន្ថែម​ តម្រុយ ​ការប៉ាន់ស្មាន​ថា​តារា​ទាំង​ពីរ​កំពុង​ណាត់​ជួប​គ្នា​ដោយ​សម្ងាត់​ បន្ទាប់​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជឿ​ជាក់​ថា​ពួកគេ​ នឹង​រក​ឃើញ​ភ័ស្តុតាង​ដែល​ថា​អ្នក​ទាំង​ពីរ​ ពិតជាជា​គូស្នេហ៍ពិតប្រាកដមែន៕

ប្រភព៖ Dailymail

សូមទស្សនារូបភាពខាងក្រោម៖

Selena
Selena និង Chris 
Chris និង Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]