ហុងកុង៖ ជាការពិតណាស់ Gillian Chung គឺជាតារាស្រីល្បីមួយរូប ដែលទទួលបានការគាំទ្រ តាមរយៈស្នាដៃសម្ដែង ព្រមទាំងរូបសម្រស់ដ៏ទាក់ទាញរបស់នាង តែទោះជាយ៉ាងណា តារាស្រីរូបនេះ ក៏បានបាត់មុខពីការងារសិល្បៈអស់មួយរយៈ បន្ទាប់ពីបានកសាងគ្រួសារ។

ដោយឡែក បន្ទាប់ពីលេចឮដំណឹងលែងលះជាមួយនឹងស្វាមី តារាស្រី Gillian Chung ក៏បានចេញមកបង្ហាញខ្លួនសាជាថ្មីម្ដងទៀត ប៉ុន្តែ ម្ដងនេះនាងពិតជាធ្វើឲ្យទស្សនិកជនជាច្រើន មានភាពភ្ញាក់ផ្អើល ពីរូបសម្រស់ប្រែប្រួលស្ទើរតែទាំងស្រុង ដោយមានរូបរាងធាត់ជាងមុនខ្លាំង មើលសឹងមិនស្គាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ ខាងប្រព័ន្ធផ្សព្វផ្សាយមួយ បានបញ្ចេញនូវអត្ថបទទាក់ទងនឹង Gillian Chung ដែលបានទាញយកចំណាប់អារម្មណ៍មនុស្សជាច្រើន ព្រោះនៅក្នុងនោះដែរ នៅពេលដែលនាងបានបង្ហាញខ្លួន នៅក្នុងវីដេអូផ្សាយរឿងថ្មី តារាស្រីរូបនេះ ក៏បានទទួលបានមតិរិះគន់ជាច្រើនពីទស្សនិកជន ដោយលើកឡើងថា នាងពិតជាធ្វើឲ្យហ្វេនៗខកបំណង ដោយសារតែឈុតសម្លៀកបំពាក់ និងការតុបតែងមុខមាត់ខ្លាំងពេក ធ្វើឲ្យមុខរបស់នាង កាន់តែមានសភាពចាស់ជាងមុន ទៀតផង៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Gillian Chung 
Gillian Chung 
Gillian Chung 
Gillian Chung 
Gillian Chung 
រូបភាពដែល Gillian Chung ទទួលបានការរិះគន់
រូបភាពដែល Gillian Chung ទទួលបានការរិះគន់
រូបភាពដែល Gillian Chung ទទួលបានការរិះគន់
រូបភាពដែល Gillian Chung ទទួលបានការរិះគន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]