ថៃ៖ Anchilee Scott-Kemmis គឺជាម្ចាស់មកុដ បវរកញ្ញាចក្រវាលថៃ ២០២១ (Miss Universe Thailand 2021) ដ៏ល្បីមានទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន ទៅលើរូបសម្រស់ និងរូបរាងរបស់នាង ដែលបានទទួលយកគំនិតថា Real Size Beauty គឺមានភាពស្រស់ស្អាត ដោយមិនចាំបាច់មានរាងស្គមនោះទេ។ ជាពិសេស នាងថែមទាំងបាន ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​បញ្ជូន​ការ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន​បាន​ឆ្លង​កាត់​ពីចំណុចមួយនេះ ផងដែរ។ 

យ៉ាងណាមិញ ក្រឡេកមកមើលពីជីវិតរស់នៅរបស់នាងវិញម្ដង ដោយ Anchilee បានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងផ្ទះដ៏ធំទូលាយ និងបានបង្ហើបថា នាងបានរស់នៅក្នុងផ្ទះនេះ តាំងពីអាយុ ២ឆ្នាំ រហូតដល់បញ្ចប់វិទ្យាល័យ។ ហើយនៅក្នុងនោះ គឺពិតជាមាន ការ​តុបតែង​ដោយ​ឈើ​ប្រណីត មានភាពធំទូលាយនៅចំកណ្តាលផ្ទះ ដែលធ្វើឲ្យមានខ្យល់អាកាស និងមានផាសុខភាពល្អ​​ ជាមួយនឹងសាឡុងធំទុកសម្រាប់សម្រាក ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នាងក៏បានបង្ហាញឲ្យឃើញពី ​បន្ទប់​គេង​ឯកជន តុបតែងពណ៌ស ហើយនិងមានទូដាក់ខោអាវ ដែលភាគច្រើនគឺជាសំលៀកបំពាក់ និងស្បែកជើងកីឡា។ យ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយ អាចនិយាយបានថា ទិដ្ឋភាពនៅក្នុងផ្ទះរបស់នាង ពិតជាមានភាពស្រស់ស្អាត មិនចាញ់តារាល្បីផ្សេងៗ និងមើលទៅស្ទើរតែដូចបន្ទប់ក្នុងសណ្ឋាគារលំដាប់ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាចក្រវាលថៃ ២០២១
បវរកញ្ញាចក្រវាលថៃ ២០២១
បវរកញ្ញាចក្រវាលថៃ ២០២១
បវរកញ្ញាចក្រវាលថៃ ២០២១
បវរកញ្ញាចក្រវាលថៃ ២០២១
ទិដ្ឋភាពក្នុងផ្ទះ បវរកញ្ញាចក្រវាលថៃ ២០២១
ទិដ្ឋភាពក្នុងផ្ទះ បវរកញ្ញាចក្រវាលថៃ ២០២១
ទិដ្ឋភាពក្នុងផ្ទះ បវរកញ្ញាចក្រវាលថៃ ២០២១
ទិដ្ឋភាពក្នុងផ្ទះ បវរកញ្ញាចក្រវាលថៃ ២០២១
ទិដ្ឋភាពក្នុងផ្ទះ បវរកញ្ញាចក្រវាលថៃ ២០២១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]