ជំងឺ​ស្វាយ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួម​ភេទ ហើយ​​ជំងឺ​នេះ​​បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ Treponema pallidum។ ក្នុង​ករណី​ស្ត្រី​កើត​ស្វាយ​ពេល​ពពោះ មេរោគ​អាច​ឆ្លង​​ទៅ​កូន​ក្នុង​ផ្ទៃ​បាន បណ្ដាល​ឲ្យ​អា​អូន​ប្រឈម​នឹង​បញ្ហា​ធំៗ​មិន​តិច​ទេ។

គណនាថ្ងៃសម្រាលកូននៅទីនេះ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កើត​ស្វាយ​ពេល​ពពោះ​អាច​ឆ្លង​មេរោគ​ទៅ​គភ៌​បាន​តាម​រយៈ​សុក ហើយ​ការ​ចម្លង​នេះ​អាច​ប៉ះពាល់​ដល់​គភ៌​គ្រប់​ដំណាក់កាល​ទាំង​អស់​អំឡុង​ពេល​កំពុង​ពពោះ។ បញ្ហា​ធំៗ ដែល​ទារក​ប្រឈម​បើ​ម្ដាយ​កើត​ស្វាយ​ពេល​ពពោះ​មាន​ដូច​ជា៖

-កើតមិន​គ្រប់​គីឡូ
-ស្លាប់​ក្នុង​ពោះ
-រលូត​ដោយ​ឯក​ឯង (ក្នុង​ករណី គភ៌​មាន​អាយុ​តិច)
-ស្លាប់​នៅ​ពេល​កើត

ទាក់​ទង​នឹង​បញ្ហា​កើត​ស្វាយ​ពេល​ពពោះ​នេះ មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក CDC បាន​ឲ្យ​ដឹង​ថា ទារក​ដែល​កើត​មក​មាន​រោគ​ស្វាយ​ពី​កំណើត​អាច​មាន​ការ​ខូចខាត​ឆ្អឹង មាន​ភាព​ស្លេក​ស្លាំង​ធ្ងន់ធ្ងរ បញ្ហាថ្លើម និង​អណ្ដើក​រីក​ធំ កើត​ខាន់​លឿង រលាក​ស្រោម​ខួរ ឬ​មាន​បញ្ហា​សរសៃ​ប្រសាទ​ដែល​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក។

និយាយ​រួម កើត​ស្វាយ​ពេល​ពពោះ​អាច​បង្ក​ជា​ផល​ពិបាក​ខ្ពស់​ដល់​កូន​​ទាំង​ពេល​ក្នុង​ផ្ទៃ និង​ពេល​សម្រាល ហេតុ​នេះ​ហើយ​ពេល​ពិនិត្យ​ផ្ទៃ​ពោះ ម៉ាក់​ៗ​គ្រប់​រូប​គួរ​តែ​ធ្វើ​តេស្ដ​រក​មេរោគ​ស្វាយ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា ក្នុង​ករណី​តេស្ដ​ឃើញ​វិជ្ជមាន ចៀសវាង​មេរោគ​ឆ្លង​ទៅ​ប៉ះពាល់​ដល់​កូន​បាន។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]