សៀមរាប៖ ក្នុងពេលថ្មីៗនេះ ស្របពេលដែល ប្រទេសកម្ពុជាមានការថយចុះនៃអ្នកឆ្លងជំងឺកូវីដ១៩រួចមក ឃើញថាមានភ្ញៀវទេសចរជាច្រើន បានធ្វើដំណើរកម្សាន្តត្រេចចរទៅរមនីយដ្ឋានទីជិតទីឆ្ងាយ តាមសេចក្តីប៉ងប្រថ្នា ដោយក្តីសោមនស្សរីករាយ។
ជាការពិតណាស់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសចុងសប្តាហ៍(ថ្ងៃទី១៣ និង១៤ ខែវិចិ្ឆកា ឆ្នាំ២០២១) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប១៨០,២៩៦នាក់ ក្នុងនោះនៅខេត្តសៀមរាប មានភ្ញៀវទេសចរដើរកម្សាន្ត ១៣,១០៤នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងថ្ងៃនេះ ក្រឡេកមើលភ្ញៀវទេសចរប្រុសស្រីដែលមកកម្សាន្ត និងតុបតែងខ្លួនតាមបែបប្រពៃណីបុរាណខ្មែរ នៅក្នុងបរិវេនប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមើលស្រស់ស្អាត ផូរផង់ ម្យ៉ាងម្នាក់ណាស់ ក្រៅពីនេះមើលតែស្នាមញញឹមរបស់ពួកគេក៏បង្ហាញពីអារម្មណ៍សប្បាយរីករាយ ផុសចេញពីក្នុងចិត្តមកដែរ៕
រូបភាព៖ បុស្បាជួលឈុតបុរាណ
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]