តារាកម្សាន្ត៖ កញ្ញា Sophia Louise Rogan បវរកញ្ញាហ្រ្គែនប្រទេសឥណ្ឌូនេសុីឆ្នាំ២០២១ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់អ្នកគាំទ្ររបស់ខ្លួន និងមហាជនដែលជាអ្នកនិយមគាំទ្រវិស័យបវរកញ្ញា ឬ Beauty Pageant ជាខ្លាំង ក្នុងកំឡុងពេលដែលបវរកញ្ញាដ៏ស្រស់ស្អាតរូបនេះ រៀបនឹងឡើងយន្តហោះ អមដោយសម្ភារ:ជាវ៉ាលីជាច្រើន ទៅជាមួយនៅក្នុងអាកាសយានដ្ឋានអន្តរជាតិប្រទេសឥណ្ឌូនេសុី រហូតធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងតែម្តង។
ជាក់ស្តែងនៅក្នុងរូបថតសន្លឹក ដែលបានថតនៅមុនពេលដែលបវរកញ្ញារូបនេះឡើងយន្តហោះនោះ គឺបានបង្ហាញពីវ៉ាលីពណ៌ទឹកប៊ិចធំៗចំនួន៤ និងវ៉ាលីតូចចំនួន១ ដែលផ្ទុកពេញទៅដោយសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ជាច្រើន ដើម្បីត្រៀមចូលរួមជាបេក្ខភាពប្រកួតក្នុងកម្មវិធីបវរកញ្ញាហ្គ្រែនអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាហ្គ្រែនអន្តរជាតិ ឬ Miss Grand International ឆ្នាំ២០២១ គ្រោងនឹងធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ ដោយកាលបរិច្ឆេទវគ្គប្រកួតផ្តាច់ព្រ័ត្របញ្ចប់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]